សេដ្ឋកិច្ច
រុស្ស៊ី ផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវដល់ ចិន កើនឡើង ៦២.៧ ភាគរយ
តាមរយៈទិន្នន័យគយចិនបានឲ្យដឹងថា រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៤.៤៦ លានតោនដែលមានតម្លៃជិត ៣ ពាន់លានដុល្លារទៅឲ្យចិន ក្នុងអំឡុងខែមករាដល់ខែកក្កដា ឆ្នាំ២០២៣ ដោយកើនឡើង ៦២.៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ចំណែកទិន្នន័យឆ្នាំ ២០២២ ប្រទេសចិនបានទិញឧស្ម័នធម្មជាតិរាវពីប្រទេសរុស្ស៊ីចំនួន ២.៧៤ លានតោន ខណៈដែលពេញមួយឆ្នាំនោះ ទីក្រុងប៉េកាំងបាននាំចូលឧស្ម័នធម្មជាតិរាវចំនួន ៦.៤៨៥ លានតោនពីប្រទេសរុស្ស៊ីក្នុងតម្លៃ ៦.៧៣២ ពាន់លានដុល្លារ ។

ទោះជាយ៉ាងណាក៏ដោយ អូស្ត្រាលីនៅតែជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវលេខមួយរបស់ចិនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ក្នុងបរិមាណ ១៣.៥ លានតោន ដែលមានតម្លៃ ៨.៣ ពាន់លានដុល្លារ ហើយតាមពីក្រោយដោយប្រទេសកាតាមាន ៩.៥១ លានតោនមានតម្លៃ ៦.១ ពាន់លានដុល្លារ ។
យោងតាមទិន្នន័យពន្ធគយបានឲ្យដឹងថា ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ធំជាងគេទី៣ ចំណែកសហរដ្ឋអាមេរិកបាននាំចេញទៅចិនត្រឹមតែ ១,២៧០ តោនក្នុងតម្លៃ ៨៦៧.៣ លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


