សេដ្ឋកិច្ច
លោក ពូទីន បញ្ជាក់ថា ការប្រើប្រាស់លុយដុល្លារក្នុងពាណិជ្ជកម្មរវាងប្លុក BRICS កំពុងធ្លាក់ចុះ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសសមាជិក BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង កំពុងថយចុះ ខណៈដែលពួកគេទាំងនោះឆ្ពោះទៅរករូបិយប័ណ្ណជាតិរៀងៗខ្លួន ។

ថ្លែងតាមរយៈវីដេអូទៅកាន់កិច្ចប្រជុំកំពូល BRICS រយៈពេល ៣ ថ្ងៃនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង លោក ពូទីន និយាយថា គោលបំណង និងដំណើរការដកការប្រើប្រាស់ប្រាក់ដុល្លារចេញពីប្លុកសេដ្ឋកិច្ច BRICS កំពុងតែជំរុញល្បឿន ។
កាលឆ្នាំមុន ប្រាក់ដុល្លារប្រើនៅក្នុងប្លុក BRICS មានចំនួន ២៨.៧ ភាគរយ ហើយក្នុងកិច្ចប្រជុំឆ្នាំនេះ នឹងពិភាក្សាលម្អិតអំពីបញ្ហាទាំងមូលដែលទាក់ទងនឹងការផ្លាស់ប្តូរទៅជារូបិយប័ណ្ណជាតិលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិទាំង ៥ ។

BRICS ជាប្លុកនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ខណៈបច្ចុប្បន្នតំបន់នេះបង្កើតបាន ១ ភាគ ៤ នៃសេដ្ឋកិច្ចពិភពលោក ដែលស្មើនឹង ១ ភាគ ៥ នៃពាណិជ្ជកម្មសកល ។
លោក ពូទីន បន្ថែមថា បណ្តាប្រទេស BRICS ដែលមានប្រជាជនជាង ៣ ពាន់លាននាក់ មានផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ២៦ ភាគរយនៃពិភពលោក ។ ប្រទេស BRICS គឺនាំមុខប្លុក G7 ទាក់ទងនឹងភាពស្មើគ្នានៃអំណាចទិញដែលត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ ២០២៣ នៅ ៣១.៥ ភាគរយ ។
ទន្ទឹមនោះលោក ពូទីន ក៏បានថ្កោលទោសចំពោះទណ្ឌកម្មដែលដាក់លើប្រទេសរបស់លោកផងដែរ ដោយនិយាយថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការអនុវត្តទណ្ឌកម្ម និងការបង្កកទ្រព្យសម្បត្តិដោយខុសច្បាប់ពីសំណាក់លោកខាងលិច ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


