Connect with us

នយោបាយ

គណបក្សនយោបាយចំនួន ៣០ បានស្នើរសុំចូលជាសមាជិកស្ថានិក នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់

បានផុស

នៅ

គិតមកដល់ថ្ងៃចន្ទទី ១១ ខែកញ្ញា ដែលជាថ្ងៃចុងក្រោយ នៃការស្នើសុំចូលជាសមាជិកស្ថានិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ មានគណបក្សនយោបាយចំនួន៣០ បានស្នើសុំចូលជាសមាជិកស្ថានិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ នេះបើតាមការបញ្ជាក់របស់ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយ កម្ពុជាថ្មី នៅថ្ងៃពុធទី ១៣ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ដោយសារតែស្ថិតក្នុងគោលការណ៍លាក់ការអត្តសញ្ញាណគណបក្សដែលបានស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ លោក ឈឹម ផលវរុណ មិនអាចបញ្ជេញអត្តសញ្ញាណ ឈ្មោះគណបក្សទាំង៣០នោះបានឡើយ។

បើតាមព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រាល់គណបក្សដែលស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវស្ថិតក្រោមការវិនិច្ឆ័យ សម្រេចពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមុនសិន។​

ជាមួយគ្នានេះ បើទោះបីជាការស្នើសុំចូលជាសមាជិកស្ថានិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់បានបញ្ចប់ក៏ដោយ ក៏គណបក្សនយោបាយផ្សេងៗទៀតនៅតែអាចស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់បានធម្មតា៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម