Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញខ្លួនឯងទៅឋានសួគ៌ អត្ថន័យល្អគាប់ប្រសើរដល់ជីវិត

បានផុស

នៅ

កាលបើអ្នកគេង​យល់សប្ដិ​ឃើញខ្លួនឯងទៅកាន់​ឋានសួគ៌​ យោងតាម​ការ​ទស្សន៍ទាយបញ្ជាក់ឲ្យដឹង​ថា ក្ដីសុបិន​មួយនេះតាមពិតគឺជារឿង​ល្អ ជួបតែ​សំណាងល្អ។ អ្នក​នឹង​មាន​សំណាង ឬទទួល​បាន​លាភ​សំណាង​ពី​មនុស្ស​ជិតស្និទ្ធ​ដែល​អ្នក​ស្គាល់។

លើសពីពនេះទៀតសោត ក្នុង​ដំណាក់​កាលនេះ​ អ្នកអាច​មាន​ឱកាស​ត្រូវ​បាន​ដំឡើង​ឋានៈ​ការងារ​ខ្ពស់ ​ដោយសារតែការ​ខិតខំ​ប្រឹងប្រែង​កន្លងមក​របស់ខ្លួន។ បើអ្នកដែលមានជំងឺដំកាត់​មក​យូរក្រែល ​ឬ​មាន​សុខភាព​មិនសូវជាល្អប្រសើរ គេ​នឹង​បាន​ធូរស្រាល​ហើយ​ឆាប់​ជាសះស្បើយមកវិញ។ ពេលនេះ អាចត្រូវបានចាត់ទុកថាជាចង្វាក់ដ៏​ល្អនៃជីវិតកំពុងមកបន្តិចម្ដងៗ។

ស្នេហា៖ អ្នក​នៅលីវ​ក្នុង​ដំណាក់កាល​នេះ ​ទំនង​ជា​មាន​ការ​ទាក់​ទាញ​ខ្លាំង​ចំពោះ​ភេទ​ផ្ទុយ។ និយាយឲ្យ​សាមញ្ញ​ទៅ នឹងមានអ្នកមកចែចង់ចង់បានជាគូគាប់, ឱកាស​របស់អ្នក គឺ​ដៃគូរបស់​អ្នកជាជនបរទេសផង។ ចំណែក​អ្នក​ដែល​មាន​ទំនាក់ទំនង​ស្នេហាឬអ្នកមានគ្រួសារ ចូរ​ប្រយ័ត្ន​ចំពោះ​ភាគី​ទីបី ដែល​អាច​បង្កើត​បញ្ហា​ដល់​គ្រួសារ​អ្នក។ សូម​ប្រយ័ត្ន! ជាពិសេសជាមួយមនុស្សជិតស្និទ្ធ និង​ធ្លាប់​ស្គាល់​គឺ​ជា​មេនាំភ្លើង​មកចូលផ្ទះ។

ហិរញ្ញវត្ថុ៖ ទិដ្ឋភាព​ហិរញ្ញវត្ថុ​នាពេលនេះចាត់​ទុក​ថា​ល្អ រមាន​សំណាង​ល្អមានគេជួយជ្រោមជ្រែងច្រើន។ ចំណែក​ការងារ​វិញ​ ចាត់​ទុក​ថា​ល្អ​និង​មាន​ការ​រីក​ចម្រើន​ក្នុង​អាជីព​កាន់តែ​ខ្ពស់​។ ធ្វើ​អ្វី​ក៏​ទទួល​បាន​ជោគជ័យ​រលូន​គ្មាន​ការ​រំខាន បើ​អ្នក​ធ្វើ​ជំនួញ ឬ​វិនិយោគ​លើ​អ្វី​ក៏​ទទួល​បាន​ជោគជ័យ និង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើនចូលដល់ផ្ទះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖សុបិនចង់ហូបត្រី មានអត្ថន័យយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៩ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម