ព័ត៌មានអន្ដរជាតិ
ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័រ និងកំពុងចេញការព្រមានពីរលកយក្សស៊ូណាមិ
គ្រោះរញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័របានវាយប្រហារកោះ Izu ក្បែរមហាសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ ហើយក៏បានជំរុញឲ្យអាជ្ញាធរក្នុងតំបន់ជិតកោះរបស់ខេត្ត Shizuoka ចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ ។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរញ្ជួយដីអ៊ឺរ៉ុប និងមេឌីទែរ៉ាណេបានបង្ហាញថា ការរញ្ជួយដីបានវាយប្រហារនៅម៉ោងប្រហែល ១១ ព្រឹក នៅជិតកោះ Izu ក្នុងជម្រៅ ១០ គីឡូម៉ែត្រ ខណៈរយៈពេល ៤៧ នាទី ក្រោយការរញ្ជួយដីលើកទី ១ ក៏មានការរញ្ជួយដីមួយទៀតនៅកម្រិត ៥.៤ រ៉ិចទ័រ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកឧតុនិយមបាននិយាយថា រលកយក្សស៊ូណាមិ ត្រូវបានគេរំពឹងនឹងមានកម្ពស់រហូតដល់ ១ ម៉ែត្រ ខណៈរយៈកម្ពស់បែបនេះក៏អាចបង្កឲ្យមានផលប៉ះពាល់ទៅដល់អាយុជីវិតរបស់ពលរដ្ឋនៅក្នុងតំបន់នោះផងដែរ ។
ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋក៏ត្រូវបានជំរុញឲ្យនៅឆ្ងាយពីច្រាំងសមុទ្រ និងស្វែងរកទីទួលសុវត្ថិភាពផងដែរ ដោយសារតែរលកទីមួយនៃរលកយក្សស៊ូណាមិ ត្រូវបានគេរំពឹងថា នឹងខិតមកជិតឆ្នេរសមុទ្រនៃកោះ Izu នៅពេលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយកាណ៍ណាមួយបង្ហាញពីផលប៉ះពាល់ ក៏ដូចជាមនុស្សស្លាប់ ឬរងរបួសបណ្ដាលមកពីគ្រោះរញ្ជួយដីនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើបប្រធានរដ្ឋសភា អាមេរិក ជ្រុះចេញពីតំណែង ហើយប៉ះពាល់យ៉ាងណាដល់ អ៊ុយក្រែន?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


