ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យនៅហ្គាហ្សា កំពុងក្លាយជាវាលកប់ខ្មោច ក្រោយអ៊ីស្រាអែល កាត់ផ្តាច់អគ្គិសនី
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានប្រាប់សារព័ត៌មាន Al Arabiya English ថា ការដាច់ចរន្តអគ្គិសនីនឹងប្រែក្លាយមន្ទីរពេទ្យនានា ទៅជាវាលកប់ខ្មោច។

អ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទទី៩ខែតុលា ជាផ្នែកមួយនៃអ្វីដែលខ្លួនហៅថា “ការឡោមព័ទ្ធទាំងស្រុង” ដើម្បីឆ្លើយតបទៅនឹងការលុកលុយរបស់ប៉ាឡេស្ទីន។
ស្របពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយក្រុមហាម៉ាស់ បានរាយការណ៍ថា អគ្គិសនីនៅតំបន់ហ្គាហ្សា បានដាច់បន្ទាប់ពីស្ថានីយថាមពលតែមួយគត់នៅប៉ាឡេស្ទីន ឈប់ដំណើរការ។
លោក Hisham Mhanna អ្នកនាំពាក្យ ICRC នៅទីក្រុង ហ្គាហ្សា និយាយថា មន្ទីរពេទ្យទាំងឡាយគ្មានអគ្គិសនី។ មន្ទីរពេទ្យនិងមណ្ឌលថែទាំសុខភាព ឥឡូវនេះកំពុងប្រឈមមុខនឹងស្ថានភាពមហន្តរាយ។

បើគ្មានគ្រឿងផ្គត់ផ្គង់និងអគ្គិសនី, ពលរដ្ឋដែលរងរបួសធ្ងន់ធ្ងរនិងទារកដែលត្រូវការការថែទាំវេជ្ជសាស្រ្តជាបន្ទាន់ ច្បាស់ជាជួបបញ្ហាធ្ងន់ធ្ងរជាទីបំផុត។
ច្រកឆ្លងកាត់របស់ហ្គាហ្សា ត្រូវបានបំផ្លាញឬបិទ ដែលធ្វើឲ្យប្រជាជន មិនមានលទ្ធភាពទទួលបានជំនួយ។
មិនត្រឹមតែមន្ទីរពេទ្យទេ សាលារៀនក៏ត្រូវបិទផងដែរ ដោយសារតែខ្វះគ្រឿងផ្គត់ផ្គង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ស្ថានភាពប្រជាជន ប៉ាឡេស្ទីន កាន់តែយ៉ាប់យ៉ឺន ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


