សេដ្ឋកិច្ច
ការលក់អចលនទ្រព្យ ចិន ធ្លាក់ចុះ ២ ខ្ទង់ ខណៈការវិនិយោគកាន់តែពិបាកងើបឡើងវិញ
ការលក់ និងវិនិយោគអចលនទ្រព្យរបស់ចិនបានធ្លាក់ចុះចំនួន ២ ខ្ទង់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រទីក្រុងធំៗបានបរាជ័យក្នុងការពង្រឹងទំនុកចិត្តនៅក្នុងឧស្សាហកម្មដែលកំពុងតស៊ូដើម្បីងើបចេញពីវិបត្តិ បើទោះបីជាល្បឿនយឺតនៃការធ្លាក់ចុះក៏ដោយ ។

យោងតាមការគណនារបស់សារព័ត៌មាន Reuters ដែលផ្អែកលើទិន្នន័យចេញពីការិយាល័យស្ថិតិជាតិចិនបានឲ្យដឹងថា ការលក់អចលនទ្រព្យតាមជាន់ថ្នាក់បានធ្លាក់ចុះជិត ២០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។
នៅក្នុងខែកញ្ញា ការលក់ផ្ទះមានចំនួន ៦៤.៧៣ លានម៉ែត្រការ៉េ ទាបជាងនៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ ដែលបង្ហាញពីការកែតម្រូវវិស័យមួយនេះ ក្រោយពេលត្រូវបានរំខានដោយជំងឺកូវីដ ១៩ និងការបង្ក្រាបលើបំណុលរបស់រដ្ឋាភិបាល ។
ទិន្នន័យនេះកើតឡើងប៉ុន្មានម៉ោងមុនថ្ងៃកំណត់សម្រាប់ក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន ដើម្បីធ្វើការទូទាត់គូប៉ុងដល់វិនិយោគិន ក៏ដូចជាការសងបំណុលបរទេសចំនួន ១១ ពាន់លានដុល្លារ ដែលនឹងធ្វើឲ្យវិបត្តិអចលនទ្រព្យចិនកាន់តែធ្លាក់ចូលជ្រៅ ។

ទោះជាយ៉ាងណាក៏ដោយ វិបត្តិបំណុលដែលអូសបន្លាយក្នុងវិស័យអចលនទ្រព្យ ដែលស្មើនឹង ១ ភាគ ៤ នៃទិន្នផលសេដ្ឋកិច្ច បានជះឥទ្ធិពលលើកំណើនរបស់ប្រទេសចិននៅឆ្នាំនេះ ដោយរារាំងសកម្មភាពនៅទូទាំងឧស្សាហកម្មយ៉ាងខ្លាំង ។
ដោយឡែក ការវិនិយោគលើអចលនទ្រព្យធ្លាក់ចុះ ១៨.៧ ភាគរយធៀបនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះជាង ១៩ ភាគរយនៅក្នុងខែសីហា ។ បន្ថែមពីនេះ ទីភ្នាក់ងារវាយតម្លៃឥណទានរំពឹងថា ការលក់ឆ្នាំ ២០២៤ នឹងធ្លាក់ចុះ ៥ ភាគរយទៀតផងដែរ ។

ទន្ទឹមនោះ ការលក់អចលនទ្រព្យតាមតំបន់ក្នុងប្រទេសចិន បានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនក្នុងខែមករាដល់ខែកញ្ញា ធៀបនឹងឆ្នាំមុន ពោលធ្លាក់ចុះ ៧.៥ ភាគរយ ធៀបនឹងការធ្លាក់ចុះ ៧.១ ភាគរយក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ ។
គួរបញ្ជាក់ថា ការវិនិយោគលើអចលនទ្រព្យក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ បានធ្លាក់ចុះជិត ១០ ភាគរយធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ ៨.៨ ភាគរយនៅក្នុងខែមករាដល់ខែសីហា ខណៈការសាងសង់ថ្មី បានធ្លាក់ចុះ ២៣.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ក្រោយការធ្លាក់ចុះ ២៤.៤ ភាគរយក្នុងរយៈពេល ៨ ខែដំបូង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


