ព័ត៌មានអន្ដរជាតិ
ទីភ្នាក់ងារ UN ថា ប្រេងឥន្ធនៈនៅតំបន់ហ្គាហ្សាអាចប្រើបានតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ
ទីភ្នាក់ងារជំនួយ និងកិច្ចការរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រកាសកាលពីថ្ងៃអាទិត្យថា នឹងអស់ប្រេងឥន្ធនៈសម្រាប់ជួយទៅដល់តំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ៣ ថ្ងៃទៀត ។

លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា “បើគ្មានប្រេងទេ នោះក៏មិនមានទឹក មន្ទីរពេទ្យ និងហាងធ្វើនំប៉័ងដែរ ។ បើគ្មានប្រេងឥន្ធនៈនោះទេ ជំនួយផ្សេងៗនឹងមិនអាចទៅដល់ជនស៊ីវិលជាច្រើននាក់ដែលកំពុងត្រូវការជាចាំបាច់នោះទេ” ។
លោកបាននិយាយទៀតថា បើមិនមានប្រេងឥន្ធនៈទេនោះ វាប្រៀបដូចជាច្របាច់ ក ប្រជាជននៅតំបន់ហ្គាហ្សា ជាពិសេសជំនួយទាំងនោះមិនបានទៅដល់ដៃប្រជាជនដែលត្រូវការនោះទេ ដូច្នេះយើងមិនអាចឲ្យរឿងនេះកើតមានឡើងឡើយ” ។

លោកបានបន្ថែមថា “ខ្ញុំសូមអំពាវនាវដល់ភាគីទាំងអស់ និងអ្នកដែលមានឥទ្ធិពលលើពួកគេ គួរតែអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ប្រេងឥន្ធនៈភ្លាមៗទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប និងដើម្បីធានាថា ប្រេងឥន្ធនៈត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវដើម្បីការពារការបង្អាក់ការផ្គត់ផ្គង់ផ្នែកមនុស្សធម៌” ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ១៤,០០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ស្នើឲ្យលោក Netanyahu លាលែងពីតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


