ព័ត៌មានជាតិ
សម្ដេចធិបតី ថ្លែងថា បើត្រឹមទិញដីលក់ដី វាអត់បានចូលរួមដល់ការអភិវឌ្ឍប៉ុន្មានទេ
ក្នុងវេទិកាជួបសំណេះសំណាលជាមួយកម្មករ នៅមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើត្រឹមទិញដីលក់ដី វាមិនបានចូលរួមជំរុញដល់ការអភិវឌ្ឍប្រទេសជាតិប៉ុន្មាននោះទេ។ តែផ្ទុយទៅវិញ ការអភិវឌ្ឍពិតប្រាកដ គឺលុះត្រាតែមានផលប្រយោជន៍ដល់ពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «ពាក្យថា ដីមានតម្លៃនោះ បងប្អូនថា ដីឡើងថ្លៃ អាដីឡើងថ្លៃ វាក៏ឡើងដែរ ល្អសម្រាប់ម្ចាស់ដី ត្រឹមតែដីឡើងថ្លៃ មិនគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍទេ»។ សម្ដេចធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍ តម្លៃពិតនៃដី ឬតំបន់មួយ ទាល់តែវាបានចូលរួមផ្ដល់ផលប្រយោជន៍ឱ្យដល់ប្រជាជនកាន់តែច្រើន ទើបហៅថា ការអភិវឌ្ឍ។
សម្ដេចធិបតី សង្កត់ធ្ងន់ថា៖ «បើត្រឹមទិញដីលក់ដី វាអត់បានចូលរួមការអភិវឌ្ឍប៉ុន្មានទេ តែបើយកដីមួយកន្លែង មកអភិវឌ្ឍន៍តំបន់នោះឱ្យទៅជាកន្លែងសំដៅបង្កើតសកម្មភាពការងារ ជាអាទិ៍ បង្កើតរោងចក្រ-សហគ្រាស ផ្សារ សាលារៀន ឱ្យបានច្រើន ដើម្បីចូលរួមជួយធ្វើយ៉ាងណាឱ្យពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរ ទើបជាការអភិវឌ្ឍពិតប្រាកដ»។

ជាមួយគ្នានេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី បានគូសបញ្ជាក់ដែរថា ការអភិវឌ្ឍរនបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំមកនេះ តែងតែគិតគូ ហើយបាននិងកំពុងអនុវត្តជាប់ជាប្រចាំនូវយុទ្ធសាស្ត្រនេះ ដើម្បីផ្ដល់ជាផលប្រយោជន៍ និងចែកផលលាភឱ្យដល់ដៃប្រជាពលរដ្ឋ ក៏ដូចជាជំរុញដល់សេដ្ឋកិច្ច-សង្គម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


