កីឡា
ស្រុកសំបូររៀបចំការប្រកួតប្រដាល់ស្ម័គ្រចិត្តលើកដំបូងជោគជ័យលើសការំពឹងទុក
ស្រុកសំបូររបស់ខេត្តក្រចេះបានរៀបចំកម្មវិធីប្រកួតប្រដាល់ស្ម័គ្រចិត្តជាលើកដំបូងមានរយៈពេល៤ថ្ងៃគឺពីថ្ងៃទី២៦ ដល់ ២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅក្នុងឱកាសរៀបចំពិធីប្រណាំងទូលទទួលបានជោគជ័យលើសពីការរំពឹងទុក។

អ្នករៀបចំការប្រកួតបានប្រាប់«សារព័ត៌មានកម្ពុជាថ្មី»ថា នេះជាលើកទី១ហើយដែលរៀបចំការប្រកួតប្រដាល់ស្ម័គ្រចិត្តដើម្បីបង្កើនភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសរៀបចំពិធីបុណ្យអ៊ុំទូកប្រចាំស្រុក។ ការប្រកួតត្រូវបានរៀបចំឡើងនៅមុខវត្តសសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ដំបូងឡើយមានការព្រួយបារម្ភរឿងគ្មានអ្នកស្ម័គ្រចូលរួមប្រកួត ប៉ុន្តែដល់ថ្ងៃរៀបចំការប្រកួតមែនទែនគឺមានយុវជនទាំងប្រុស ស្រី និងកុមារយ៉ាងច្រើនបានស្ម័គ្រចូលរួមប្រកួត។ ដូច្នេះគណៈកម្មការបានកំណត់មួយថ្ងៃរៀបចំឲ្យមានការប្រកួតចន្លោះពី១៣ទៅ១៥គូប៉ុណ្ណោះ ក្នុងនោះមាននារី៣គូ។
ព្រឹត្តិការណ៍ប្រដាល់ស្ម័គ្រចិត្តរយៈពេល៤ថ្ងៃនេះផ្តួចផ្តើមដោយលោក សៅ ឡៃជា ដែលមានការគាំទ្រដោយលោក គង់ មេត្តា អភិបាលស្រុកសំបូរ និងអាជ្ញាធរឃុំ ព្រមទាំងមានបងប្អូនចូលទស្សនាផ្ទាល់រាប់ពាន់នាក់ក្នុងមួយៗថ្ងៃ។
ក្រៅពីកីឡាប្រដាល់ក៏មានពិធីប្រណាំងទូក ប្រណាំងកង់ និងការប្រគំតន្ត្រីដែលរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងខេត្តក្រចេះ និងភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ៕










អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


