វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ចុះអនុស្សរណៈ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធ ដៃគូការងារប្រកបដោយនិរន្តភាព
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះអនុស្សរណៈយោគយល់ ជាមួយនឹងសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធ ដៃគូការងារប្រកបដោយនិរន្តភាព និងបរិយាបន្ន។

នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹង សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃ នៃកម្ពុជា នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

គោលបំណង នៃការចុះអនុស្សរណៈនេះ គឺដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធ ដៃគូការងារប្រកបដោយនិរន្តភាព និងបរិយាបន្នមួយដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ដើម្បីពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងដៃគូឯកជនតាមរយៈការពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងផ្សព្វផ្សាយស្នាដៃសេវាកម្ម និងផលិតផល នៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជា។

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


