សន្តិសុខសង្គម
ក្រសួងវប្បធម៌ ស្នើឲ្យសមត្ថកិច្ចស្វែងរកអត្តសញ្ញាណម្ចាស់ហ្វេសប៊ុក ALL from me ក្រោយផ្សព្វផ្សាយបទចម្រៀងប៉ះពាល់តម្លៃស្រ្តីខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកអត្តសញ្ញាណអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក ALL from me ក្រោយបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទដែលមានខ្លឹមសារគ្រោតគ្រាត និងអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។
ការប្រកាសនេះ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មើលឃើញថា ខ្លឹមសារក្នុងបទចម្រៀងនេះ មានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ ក៏ស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះតទៅទៀត។

តាមការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទំព័រហ្វេសប៊ុកឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា «ក្តឹងរួយ» ដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) ហើយក៏ត្រូវបានលុបចេញពីទំព័រហ្វេសប៊ុកឈ្មោះ ALL from me ហើយដែរ តែបុគ្គលដែលជាអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក ALL from me ត្រូវធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
ក្រសួងវប្បធម៌ ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពនេះ និងស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


