ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់លើការងារអាទិភាព ០៣ ដែល ក្រសួងមុខងារសាធារណៈ ត្រូវបំពេញ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ និងសង្កត់ធ្ងន់លម្អិតលើការងារអាទិភាពចំនួន ០៣ ដែលក្រសួងមុខងារសាធារណៈត្រូវបំពេញ ដោយមួយក្នុងចំណោមនោះ គឺការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើការក្របខណ្ឌ។

ការគូសបញ្ជាក់ និងសង្កត់ធ្ងន់លម្អិតនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយ លោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្ដីការក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យមុខងារសាធារណៈ កាលពីព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ជូនដល់ប្រតិភូ និងអង្គជំនួប នូវចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ជាស្នូលយុទ្ធសាស្ត្របញ្ចកោណ ហើយបានសង្កត់ធ្ងន់លម្អិតលើការងារអាទិភាព ០៣ ដែលក្រសួងមុខងារសាធារណៈត្រូវបំពេញ ដោយមួយក្នុងចំណោមនោះ គឺការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើការក្របខណ្ឌ។

ពាក់ព័ន្ធចំណុចនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបង្ហាញពីដំណើរដែលគណៈកម្មការរៀបចំការប្រឡង បាន និងកំពុងអនុវត្ត ដើម្បីធានាថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ ប្រព្រឹត្តទៅដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ លោក Markus Buerli បានសម្តែងការអបអរសាទរជូនដល់ ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងឱកាសទទួលបានតួនាទីថ្មី ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះដំណើរការរៀបចំការប្រឡងប្រជែងមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ ព្រមទាំងចង់ស្វែងយល់បន្ថែមពីការអនុវត្តក្រោមការដឹកនាំរបស់ ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងវិស័យមុខងារសាធារណៈ។

គួររម្លឹកថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ ឲ្យចូលបម្រើការក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ នាមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


