ព័ត៌មានជាតិ
គិតត្រឹមខែមករា ឆ្នាំ ២០២៥ មន្រ្តីរាជការស៊ីវិលទូទាំងប្រទេស សរុបមានចំនួនប្រមាណ ២៣ ម៉ឺននាក់
របាយការណ៍របស់ក្រសួងមុខងារសាធារណៈ បានបង្ហាញទិន្នន័យមន្ត្រីរាជការស៊ីវិលនៅទូទាំងប្រទេស គិតត្រឹមខែមករាឆ្នាំ ២០២៥ មានសរុបចំនួន ២៣២ ០៣៤នាក់។ ក្នុងនោះថ្នាក់ជាតិមានចំនួន ៥៤ ៥៨៥នាក់ (ស្ត្រី ១៦ ៦៧៦នាក់) ស្មើ ២៣.៥២% និងថ្នាក់ក្រោមជាតិមានចំនួន ១៧៧ ៤៤៩នាក់ (ស្ត្រី ៨១ ៣១២នាក់) ស្មើ នឹង ៧៦.៥៣%។
មន្រ្តីរាជការស៊ីវិលត្រូវបានបែងចែកទៅតាមក្របខ័ណ្ឌ។ ក្នុងរបាយការណ៍បានបង្ហាញថា មន្ត្រីរាជការក្របខ័ណ្ឌ “ក” នៅថ្នាក់ជាតិ មានចំនួន ៣៣ ៤៣៧នាក់ (ស្ត្រី ៩ ៨៥២នាក់) ស្មើនឹង ៤៦.១៨% និងថ្នាក់ក្រោមជាតិមានចំនួន ៣៨ ៩៦៩ នាក់ (ស្ត្រី ១២ ៧០៣នាក់) ស្មើនឹង ៥៣.៨២%។ ក្របខ័ណ្ឌ “ខ” នៅថ្នាក់ជាតិមានចំនួន ៨ ៤៦៧ នាក់ (ស្ត្រី ៣ ៧៧៤នាក់) ស្មើនឹង ១១.៣០% និង ថ្នាក់ក្រោមជាតិមានចំនួន ៦៦ ៤៦៨នាក់ (ស្ត្រី ២៩,៧៧៤នាក់) ស្មើនឹង ៨៨.៧០%។
ក្របខ័ណ្ឌ “គ” នៅថ្នាក់ជាតិមានចំនួន ៣ ៤៣១ នាក់ (ស្ត្រី ១,២៦៣នាក់) ស្មើនឹង ៤.៥៥% និងថ្នាក់ក្រោមជាតិមានចំនួន ៧១ ៩៨១ នាក់ (ស្រ្តី ៣៨,៨២៤នាក់) ស្មើនឹង ៩៥.៤៥% និងប្រភេទផ្សេងៗនៅថ្នាក់ជាតិមានចំនួន ៩ ២៥០ នាក់ (ស្ត្រី ១,៦៨៧នាក់) ស្មើនឹង ៩៩.៦៧% និងថ្នាក់ក្រោមជាតិមានចំនួន ៣១នាក់ (ស្រ្តី ១១នាក់) ស្មើនឹង ០.៣៣%។



ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបណ្តាប្រទេសមួយចំនួនមានអាមេរិក អង់គ្លេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម និងអាហ្សង់ទីន ដោយបានកាត់បន្ថយក្រសួងនិងមន្ត្រី ដោយប្រើអភិក្រម «បង្រួម ដើម្បីពង្រឹង»។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានធ្វើការកែទម្រង់ដើម្បីប្រសិទ្ធភាពនិងនិរន្តរភាពការងារ ដោយផ្អែកលើគោលការណ៍ពង្រឹងជាជាងពង្រីក ប៉ុន្តែមិនបង្រួមក្រសួងស្ថាប័នដូចប្រទេសមួយចំនួននោះឡើយ។
សម្រាប់បរិបទប្រទេសកម្ពុជាវិញ នាយករដ្ឋមន្រ្តីបានថ្លែងថា មានការអនុវត្តវិធីសាស្រ្ដផ្សេង ដើម្បីដឹកនាំឱ្យវិស័យមុខងារសាធារណៈឲ្យមានប្រសិទ្ធភាព គឺអនុវត្តអភិក្រម «ពង្រឹង ជាជាងពង្រីក» គឺមិនឱ្យមានការពង្រីកចំនួនមន្រ្ដីរាជការដែលមិនចាំបាច់ឡើយ។
បើតាមប្រមុខរដ្ឋាភិបាល ប្រសិទ្ធភាពនៃការកែទម្រង់តាមប្រទេសនីមួយៗ មានភាពខុសគ្នា ស្របតាមស្ថានភាពជាក់ស្តែងនៃប្រទេសរៀងៗខ្លួន។ ការប្រើអភិក្រម «រៀបចំផ្ទះឲ្យរៀបរយ» គឺធ្វើឲ្យមន្ត្រីមានឱកាស និងមានការងារធ្វើស្មើគ្នា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


