ព័ត៌មានជាតិ
ស្អែកក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ២០២៥
ថ្ងៃស្អែក ទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ នឹងរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥-រយៈពេល០២ថ្ងៃ ដល់ទី២០ ខែមីនា នៅ ដឺព្រៀមៀ សេនធ័រ សែនសុខ។

សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា សន្និបាតនេះរៀបចំឡើងក្នុងរគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុង ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារសម្រាប់ការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ សំដៅរួមចំណែកដល់ ការអនុវត្តវិធានការគន្លឹះ និងការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។

នៅថ្ងៃទី១ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារ សាធារណៈ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។ ក្រោយពិធីបើកត្រូវបានបញ្ចប់ អង្គសន្និបាតនឹងបានស្តាប់ បទបង្ហាញរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញស្តីពីវឌ្ឍនភាពការងារបច្ចេកទេសនានា រួមទាំងការអនុវត្តវិធានការគន្លឹះក្នុង ការកែទម្រង់រដ្ឋបាលសាធារណៈ អមដោយកិច្ចពិភាក្សា ដើម្បីអនុញ្ញាតឱ្យអង្គសន្និបាតទទួលបានព័ត៌មានបន្ថែម និង ជាឱកាសក្នុងការផ្លាស់ប្តូរមតិយោបល់ជូនគ្នាទៅវិញទៅមក។
នាថ្ងៃបន្ទាប់ ពោលគឺពេលព្រឹក ទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៧ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


