ព័ត៌មានអន្ដរជាតិ
ឆ្នាំ ២០២៤ ជប៉ុនគ្រោងចាយថវិកា ៥៤ ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ AA បានឲ្យដឹងថា ប្រទេសជប៉ុនកំពុងត្រៀមលក្ខណៈដើម្បីពង្រឹងការការពារជាតិរបស់ខ្លួនដោយបែងចែកថវិកាចំនួន ៧.៧ ពាន់ពាន់លានយ៉េន (៥៤ ពាន់លានដុល្លារ) ដល់ថវិកាការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ។

ប្រទេសនេះក៏មានគោលបំណងពង្រឹងការការពារជាតិរបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងការគំរាមកំហែងក្នុងតំបន់។ ក្នុងពេលជប៉ុនកំពុងពិចារណាថវិកា ដែលនឹងចូលជាធរមានចាប់ពីខែមេសា ឆ្នាំ ២០២៤ ដល់ខែមីនា ឆ្នាំ ២០២៥ នេះបើយោងតាមសារព័ត៌មាន Kyodo ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានយ៉ាងដូច្នោះ។
ទោះយ៉ាងណា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក Fumio Kishida ត្រូវបានគេរំពឹងថា នឹងអនុម័តការបែងចែកនៅចុងសប្តាហ៍នេះ។ ប្រសិនបើថវិកាត្រូវបានអនុម័តជាផ្លូវការ នោះនឹងត្រូវបានកត់ត្រាថា ជាការបែងចែកថវិកាការពារជាតិដែលមានបរិមាណខ្ពស់បំផុតរហូតមកដល់បច្ចុប្បន្ន។
លើសពីនេះទៀតដែរ ថវិកាបំបែកកំណត់ត្រានេះនឹងជួយសម្រួលដល់ការចំណាយសម្រាប់ការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ប្រទេស ដែលមានសមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវ។ ស្របពេលដែល ការផ្តោតសំខាន់នៃថវិកានេះ រួមមានការផលិតកាំជ្រួចពីដីទៅសមុទ្រ ការរចនាយន្តហោះចម្បាំងថ្មី និងការស្រាវជ្រាវឧបករណ៍ការពារប្រកបដោយភាពច្នៃប្រឌិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាវាចម្បាំងកងទ័ពជើងទឹក អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ១៤គ្រឿង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


