ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តី ជំរុញក្រសួងពាណិជ្ជកម្មបង្កើនការផលិតក្នុងស្រុក និងស្រាវជ្រាវចុះបញ្ជីម៉ាកទំនិញ
សម្តេចនាយកករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងពាណិជ្ជកម្មត្រូវសហការពង្រឹងការផលិតនូវផលិតផលក្នុងស្រុក ដោយរៀបចំយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្លួនឯង តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ។ លើសពីនេះទៀត ត្រូវជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្ម តាមរាជធានីខេត្ត និងតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស ព្រមទាំងបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដោយចាប់យកឱកាសពាណិជ្ជកម្ម។ សម្តេចនាយករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ សម្តេច ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ បន្តការស្រាវជ្រាវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាពឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជា នៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំផែនការសម្រាប់កាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស នៅពេលកម្ពុជា អាចផលិតបាន។
ក្រសួងពាណិជ្ជកម្ម ក៏ត្រូវបន្តផ្សព្វផ្សាយអំពីទីផ្សារ និងលក្ខខណ្ឌនានា ទៅកាន់គ្រប់ផលិតករ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចៀសការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។

សម្តេចបានគូសបញ្ជាក់ដូច្នេះថា « ពាណិជ្ជកម្មមិនមែនតែក្រៅប្រទេសនោះទេ ការនាំចេញនៅនឹងកន្លែង ការនាំចេញនៅក្នុងស្រុក ក៏ជាពាណិជ្ជកម្មធំមួយដែរ ហើយសក្តានុពលក្នុងប្រទេសធំណាស់»។
ផលិតកម្មក្នុងស្រុក គឺត្រូវបង្កើនផលិតភាពក្នុងការតភ្ជាប់រវាងអ្នកផលិត និងអតិថិជនអ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ផលិតផលខ្មែរ កាត់បន្ថយនូវការនាំចូលពីខាងក្រៅ។ នេះជាការបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។
រយៈពេល ១១ ខែ ឆ្នាំ២០២៣ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិប្រមាណ ៤៣.៥២ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានចំនួន ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤.០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល១១ខែ ឆ្នាំ២០២២។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជាដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារអាមេរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧.២៩%៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ