Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច តែ​ប្តេជ្ញាចិត្តចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

បានផុស

នៅ

កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុជាមួយអ្នកសារព័ត៌មាននៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង។

ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះបានកំណត់គោលនយោបាយអាទិភាព ៣ គឺស្អាត បៃតង និងចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួប ប៉ារីស៍ បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុល ពីសំណល់។

លោក​រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងបន្ត​​ថា វិស័យព្រៃឈើនិងការប្រើប្រាស់ដីផ្សេងទៀតគឺជាកត្តាជំរុញដ៏សំខាន់នៃការលុបបំបាត់ការបញ្ចេញកាបូននៅកម្ពុជា ដើម្បីក្លាយជាអាងស្រូបកាបូននៅឆ្នាំ២០៥០ និងដើម្បីប៉ះប៉ូវចំពោះការបញ្ចេញឧស្ម័ន ដែលនៅសល់ពីវិស័យផ្សេងទៀត។

ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការផ្តល់កូនឈើជូនប្រជាពលរដ្ឋដាំក្នុង ១ ឆ្នាំ ១ លានដើម ដើម្បីជាវិធានការដើម្បីកាត់បន្ថយការបាត់បង់ព្រៃឈើ និងបង្កើនគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈទទួលបានប្រយោជន៍ ពីការអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

សិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់ អ្នកសារព័ត៌មាននៅកម្ពុជា បានអញ្ជើញចូលរួមពីអ្នកសារព័ត៌មានចំនួន ៣០ នាក់ មកពីស្ថានីយវិទ្យុនិងទូរទស្សន៍ ទស្សនាវដ្តី កាសែតអេឡិកត្រូនិក ការសែតបោះពុម្ព និងបណ្តាញផ្សព្វផ្សាយអនឡាញធំៗនៅកម្ពុជា មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា​ ដំណាក់កាលទី៣​ (CCCA3) ក្នុងគោលបំណង ដើម្បីបង្កើនការរយល់ដឹងដល់អ្នកសារព័ត៌មាន និងសាធារណជន ឲ្យកាន់តែច្បាស់ពីសកម្មភាពនិងបេសកកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម