ព័ត៌មានជាតិ
រយៈពេល ៣ ថ្ងៃ ក្រសួងបរិស្ថានរៀបចំសិក្ខាសាលាតម្រង់ទិស ការសរសេរព័ត៌មានពីការប្រែប្រួលអាកាសធាតុដល់ក្រុមអ្នកសារព័ត៌មាន
ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលារយៈពេល ៣ ថ្ងៃ ដើម្បីតម្រង់ទិសនិងបញ្រ្ជាបការយល់ដឹងស៊ីជ្រៅលើទម្រង់ការសរសេរព័ត៌មានពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ។
សិក្ខាសាលារយៈពេល ៣ ថ្ងៃនេះ មានគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន និងផ្តល់វេទិកាពិភាក្សារវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធឱ្យមានការយល់ដឹងនិងផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ។

លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងនៅក្នុងការបើកសិក្ខាសាលានៅព្រឹកនេះថា កន្លងមកយន្តការផ្សព្វផ្សាយដល់សាធារណជនឲ្យបានជ្រាបស្តីពីការប្រែប្រួលអាកាសធាតុនៅមានកម្រិត។
លោកលើកឡើងវេទិកាពិភាក្សាតុមូលរវាងវិស័យឯកនិងអ្នកសារពត៌មាននៃរដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុមានសារសំខាន់ណាស់ ដើម្បីសម្របសម្រួលកិច្ចសន្ទនា កិច្ចពិភាក្សាតុមូលបានប្រមូលធាតុចូលពីវិស័យឯកជន ដើម្បីរៀបចំជាគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា។

«ខ្ញុំសង្ឃឹមថា សិក្ខាសាលារយៈពេល ៣ ថ្ងៃនេះ អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជននឹងទទួលបាននូវចំណេះដឹង និងជំនាញប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនូវការផ្សព្វផ្សាយព័ត៌មាន ដែលពាក់ពន្ធ័ទៅនឹងការប្រែប្រួលអាកាសធាតុ និងរាប់បញ្ចូលបរិយាប័ន្នសង្គម និងសមភាពយេនឌ័រ (GESI) របៀបតែងអត្ថបទ និងរបៀបរាយការណ៍អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្នុងទម្រង់ប្រព័ន្ធផ្សព្វផ្សាយពត៌មាន។ ជាពិសេសការផ្សព្វផ្សាយរបាយការណ៍អំពីការប្រែប្រួលអាកាសធាតុ ក្នុងប្រព័ន្ធផ្សព្វផ្សាយពត៌មានសាធារណៈ និងការយល់ដឹងអំពីភាពងាយរងគ្រោះតាមវិស័យអាទិភាពដូចជា កសិកម្ម វិស័យធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អតីតជាមន្រ្តីជាន់ខ្ពស់នៅស្ថាប័នសារព័ត៌មានជាតិផងនោះក៏បានធ្វើបទបង្ហាញចែករំលែកពីរបៀបរាយការណ៍និងសរសេរអត្ថបទអំពីប្រែប្រួលអាកាសធាតុក្នុងទម្រង់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

លោកបានលើកឡើងពីរចនាសម្ព័ន្ធនៃការសេរព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវអនុវត្តតាមទម្រង់ពីរ៉ាមីតបញ្ច្រាសដែលលំហូរព័ត៌មានសំខាន់ៗត្រូវរៀបចំជាលំដាប់លំដោយពីលើចុះក្រោម ជាមួយការរំលេចចំណងជើងខ្លីខ្លឹម រួមទាំងការចេះចាប់មុំព័ត៌មានបានល្អងាយស្រួលអ្នកអានចាប់អារម្មណ៍។
លោកបន្តទៀតថា ការសរសេរព័ត៌មានអំពីការប្រែប្រួលអាកាសធាតុត្រូវមានធាតុផ្សំសំខាន់ៗដូចជា ការចេះស្វែងរកពាក្យគន្លឹះ ការចេះស្រាវជ្រាវស្វែងរកប្រភពដែលអាចទុកចិត្តបាន ការរៀបចំផែនការអត្ថបទចំណុចសំខាន់ៗ ការរៀបចំសេចក្តីព្រាង រួមទាំងការធ្វើការកែតម្រូវចាំបាច់ណាមួយ។
ក្នុងសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកសារព័ត៌មានពីការប្រែប្រួលអាកាសធាតុ លោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមើលឃើញពីកង្វះខាតអ្នកសារព័ត៌មានជំនាញបរិស្ថាន។
លោកលើកជាចម្ងល់ថា «បើសិនអ្នកព័ត៌មានខ្វះការយល់ដឹងពីបរិស្ថាន តើអាចសរសេរអត្ថបទទៅពលរដ្ឋ ឬសាធារណៈយល់ដោយរបៀបណាទៅ?»
ការសរសេរព័ត៌មានផ្នែកបរិស្ថាន ទាមទារការស្វែងយល់ពាក្យបច្ចេកវិទ្យា រួមទាំងផ្នែកវិទ្យាសាស្ត្រជាមុនសិន។ នេះបើតាមលោក ស្លេះ អាល់ហ្វីន។ មន្រ្តីក្រសួងព័ត៌មានរូបនេះកត់សម្គាល់ឃើញផ្សព្វផ្សាយច្រើនគឺការរាយការណ៍អំពីព្រឹត្តិការណ៍ច្រើនជាងការផលិតព័ត៌មានឬកម្មវិធីដែលផ្តល់ចំណេះដឹង។
ជាមួយគ្នានេះ លោកក៏សង្កេតឃើញការក្លែងព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ ដែលលោកក្រើនរំលឹកអ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្នដើម្បីយោងជាប្រភព។
លោកថា អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មិនអាចសរសេរព័ត៌មានដោយមិនផ្ទៀងផ្ទាត់ប្រភពនោះទេ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


