ព័ត៌មានជាតិ
ស្នងការខេត្តពោធិ៍សាត់ ប្រគល់ថវិកាគោលនយោបាយជាង ៦០០លានរៀលដល់មន្ត្រីនគរបាលចូលនិវត្តន៍ ពលី និងមរណៈ
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្នងការរង និងក្រុមការងារនៃស្នងការរដ្ឋានបានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាគោលនយោបាយជាង ៦០០ លានរៀល ជូនដល់មន្ត្រីនគរបាលជាតិចូលនិវត្តន៍ ពលី និងមរណ:ភាពចំនួន៥២រូប។

ពិធីជួបសំណេះសំណាល និងប្រគល់ថវិកាដល់មន្រ្តីចូលនិវត្តន៍គ្រួសារពលីនិងមរណ:នេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ នៅស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស ថេង បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលជាមន្ត្រីនគរបាលជាតិចូលនិវត្តន៍ ព្រមទាំងបងប្អូនដែលបានទទួលមរណភាពទៅហើយក្តី បានលះបង់កម្លាំងកាយចិត្ត បម្រើការពារសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ជូនជាតិមាតុភូមិ និងបងប្អូនប្រជាពលរដ្ឋ នាពេលកន្លងមក។

លោកស្នងការបន្តថា សូមបងៗមេត្តាបន្តចូលរួមរក្សាការពារសុខសន្តិភាព និងជឿទុកចិត្តលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដើម្បីរក្សាបានការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ទន្ទឹមនេះលោកឧត្តមសេនីយ៍ទោស្នងការ បានអំពាវនាវសូមឲ្យបងប្អូនជាមន្ត្រីនគរបាលចូលនិវត្តន៍ ចូលរួមផ្តល់ព័ត៌មានមកដល់កងកម្លាំង ក្នុងការ បង្ការ ទប់ស្កាត់ បង្រ្កាប រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងអប់រំដល់កូនចៅជំនាន់ក្រោយ អំពីចំណេះដឹង ផលប៉ះពាល់នៃគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
ថវិកាដែលត្រូវប្រគល់ជូនចំនួន ៤៤៩,២០០,០០០រៀល ថវិកាគោលនយោបាយជូនគ្រួសារសពមន្ត្រីនគរបាលពលី ចំនួន០១គ្រួសារ ថវិកាចំនួន ៤១,៧១៧,៥០០រៀល និងថវិកាគោលនយោបាយជូនគ្រួសារសពមន្ត្រីនគរបាលទទួលមរណភាពចំនួន ០៦គ្រួសារ ថវិកាចំនួន ១២១,៩៨០,០០០រៀល ដែលថវិកាសរុបទាំងអស់មានចំនួន ៦១២,៨៩៧,៥០០រៀល។

ក្រោយពេលដែលទទួលថវិការពីលោកស្នងការនគរបាលខេត្តពោធិ៍សាត់រូចហើយ មន្រ្តីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារពលី និងមរណ:បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងលោកស្នងការជាមួយក្រុមការងារ សូមជូនពរឲ្យសុខចម្រើនមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសកាន់តែបន្តអភិវឌ្ឍន៍ទៅមុខទៀត៕
អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


