ជីវិតកម្សាន្ដ
Lee Sung-kyung រងការរិះគន់ស្លៀកឈុតស ចំថ្ងៃកាន់ទុក្ខមរណភាព Lee Sun-kyun ទូទាំងប្រទេស
ពានរង្វាន់ 2023 SBS Drama Awards ដែលធ្វើឡើងនៅថ្ងៃទី ២៩ ខែធ្នូ ត្រូវបានពិពណ៌នាដោយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកលេងអ៊ីនធឺណិតជាច្រើនថាជាព្រឹត្តិការណ៍ការកាន់ទុក្ខមរណភាពរបស់តារាសម្ដែង Lee Sun-kyun ទូទាំងប្រទេស។

កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងថ្ងៃតែមួយជាមួយនឹងពិធីបញ្ចុះសពឯកជនរបស់តារាសម្ដែង Lee Sun kyun ហើយជាលទ្ធផល អ្នកចូលរួមក្នុងថ្ងៃនេះភាគច្រើនបានស្លៀកពាក់ពណ៌ខ្មៅ ដើម្បីបង្ហាញពីស្ថានភាពនៃការកាន់ទុក្ខរបស់ពួកគេ។ គ្មានតួសម្តែង និងក្រុមនាវិកនៃរឿង ‘Payback’ របស់ SBS ដែលសម្តែងជា Lee Sun Gyun បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នេះសម្រាប់ហេតុផលនេះទេ។
ពេញមួយកម្មវិធី តារាសម្ដែង និងតារាសម្ដែងជាច្រើនរូបបានគោរពវិញ្ញាណក្ខន្ធលោក Lee Sun Kyun ក្នុងអំឡុងពេលសុន្ទរកថាទទួលយករបស់ពួកគេ ជាពិសេសអ្នកដែលធ្លាប់ធ្វើការជាមួយតារាប្រុសរូបនេះក្នុងគម្រោងនានាកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់តារាទាំងអស់ដែលស្គាល់ Lee Sun-kyun ហើយកំពុងកាន់ទុក្ខនោះទេ ដូច្នេះនៅពេលដែលតារាសម្តែង Lee Sung-kyung បានចូលរួមកម្រាលព្រំក្រហមនៅឯកម្មវិធី SBS Drama Awards ឆ្នាំ ២០២៣។ នាងបានបង្ហាញខ្លួនក្នុងសំលៀកបំពាក់ពណ៌សជំនួសឲ្យពណ៌ខ្មៅ ដែលនោះបានធ្វើឲ្យនាងទទួលបានការរិះគន់ភ្លាមៗពីអ្នកលេងអ៊ីនធឺណិត។
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតម្ខាងទៀតក៏ចេញមុខការពារតារាស្រីរូបនេះ ដោយនិយាយ មិនគួរដាក់សម្ពាធឲ្យកាន់ទុក្ខអ្នកណាដែលគេមិនស្គាល់នោះទេ។ វាជាពិធីប្រគល់រង្វាន់ មិនមែនជាពិធីបុណ្យសពទេ ដូច្នេះពួកគេបានចាត់ទុក Lee Sun kyun ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានកើតឡើងក្នុងឆ្នាំ ២០២៣៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa បង្កើតកំណត់ត្រាថ្មីមួយទៀត នៅថ្ងៃឆ្លងឆ្នាំចូល ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


