ព័ត៌មានជាតិ
បើកកិច្ចប្រជុំដំបូង បែងចែកក្រុមការងារទទួលខុសត្រូវគម្រោងផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត
អង្គភាពជំរុញដំណើរការអនុវត្តនិងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំដំបូងដែលមានការចូលរួមពីមន្រ្តីពាក់ព័ន្ធពីគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងក្រុងប៉ោយប៉ែត។
កិច្ចប្រជុំដឹកនាំដោយលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿនភ្នំពេញសៀមរាបនិងប៉ោយប៉ែត ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេសរួមទាំងសមាជិកនៃអង្គភាពជំរុញដំណើរការអនុវត្តគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿនភ្នំពេញសៀមរាបនិងប៉ោយប៉ែត។
លោក ឡេង ធនយុទ្ធា នាយកគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿនភ្នំពេញសៀមរាបនិងប៉ោយប៉ែតបានគូសបញ្ជាក់ថា ជំនួបពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងណែនាំពីភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកនៃអង្គភាពជំរុញដំណើរការអនុវត្តគម្រោង។ ការពិភាក្សាបានលើកឡើងមានដូចជា៖
១).ការសម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាពគម្រោងឱ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ
២).ពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដោយពិនិត្យលើទិដ្ឋភាពច្បាប់ បច្ចេកទេស បរិស្ថាន-សង្គម វប្បធម៌ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច
៣).គ្រប់គ្រង និងចាត់ចែងការងាររដ្ឋបាល ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសម្ភារ ឧបករណ៍ផ្សេងៗដែលគាំទ្រដល់ការអនុវត្តគម្រោង
៤).ដឹកនាំត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ជាដើម សំដៅធានាឱ្យសម្រេចបាននូវលទ្ធផលរបស់គម្រោងទៅតាមពេលវេលាដែលបានកំណត់ និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។
បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់របស់ចិន CRBC កំពុងសិក្សាគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប-ប៉ោយប៉ែត។ តាមគម្រោងកំណាត់ផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប នឹងបញ្ចប់ការសិក្សាក្នុងខែកុម្ភៈ និងកំណាត់ពីសៀមរាបទៅប៉ោយប៉ែត គ្រោងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២៤។
ការអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងទី ៣ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដាក់ឱ្យដំណើរការជាង ១ ឆ្នាំ និងផ្លូវល្បឿនលឿនទីពីរភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់។
ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតមានប្រវែងជាង ៤០០ គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីខេត្តចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
កីឡា២ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ