ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ជិះយន្តហោះជិត ១៣ ម៉ោងទៅ អាមេរិក ប្រជុំរឿងភ្លើងសង្គ្រាមនៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានអញ្ជើញទៅដល់ទីក្រុងញូវយ៉ក ជាទីដែលលោកនឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន បន្ទាប់ពីចាយពេលហោះហើរ ១២ ម៉ោង និង ៤៥ នាទី ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃទី២២ ខែមករានេះ ។

ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីទៅកាន់អង្គការសហប្រជាជាតិនឹងមានរយៈពេលពីថ្ងៃទី២២ ដល់ថ្ងៃទី ២៤ ខែមករា ហើយលោកនឹងអញ្ជើញចូលរួមដោយផ្ទាល់នៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា និងកិច្ចប្រជុំស្តីពីភ្លើងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។
ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Sputnik ក៏បានចុះផ្សាយដែរថា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov មិនមានគម្រោង ឬកិច្ចប្រជុំទ្វេភាគីជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នោះទេ ដោយសារតែគោលនយោបាយអរិភាពរបស់អាមេរិកនៅតែបន្តដាក់គំនាបមកលើរុស្ស៊ី ។

ទោះយ៉ាងណា យោងតាមការសារព័ត៌មាន CNN បានចុះផ្សាយកាលពីខែមីនា ឆ្នាំ២០២៣ ថា រដ្ឋមន្ត្រីការបរទេសទាំងពីរក៏ធ្លាប់ជួបពិភាក្សាការងារមួយចំនួនផងដែរនៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេស G20 ដែលរៀបចំឡើងក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌា ខណៈការជួបតទល់មុខគ្នានៅពេលនោះគឺកើតឡើង ចំពេលភ្លើងសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយពេល ១ ឆ្នាំ ក៏ដូចជាផ្ទុះភាពតានតឹងខ្លាំងបំផុតមិនធ្លាប់មានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។
គួរបញ្ជាក់ថា លោក Sergey Lavrov បានធ្វើដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតទៅកាន់ទឹកដីនៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីចូលរួមសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី នឹងយកជ័យលើសឹកសង្គ្រាមជាមួយ អ៊ុយក្រែន បើជំនួយរបស់ អាមេរិក នៅតែចេញពីហោប៉ៅមិនរួច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


