ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត ថា ដើម្បីនាំសិល្បៈតន្ត្រីខ្មែរទៅកាន់អន្តរជាតិ ត្រូវមានធាតុផ្សំជាច្រើន
កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានលើកទស្សនៈមួយបំផុសឲ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឆក់ឱកាសនាំសិល្បៈតន្ត្រីខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ដោយលោកចាត់ទុកថា ផ្នែកនេះ ត្រូវមានធាតុផ្សំជាច្រើនរួមគ្នាលើកស្ទួយសិល្បៈជាតិ។

គេកត់សម្គាល់ឃើញថា តារាចម្រៀងចាស់វស្សា ឧកញ៉ា ខេមរៈ សិរីមន្ត បច្ចុប្បន្នកាន់តែច្បាមបានទីផ្សារគាំទ្រច្រើនឡើងវិញ បន្ទាប់ពីតារាប្រុសរូបនេះ ចេញបទ «CALL ME PAPA» ធ្វើឲ្យកក្រើកទីផ្សារក្នុងស្រុក និងក្រៅស្រុក ដែលមានអ្នកគាំទ្រច្រើនត្រឹមរយៈពេលខ្លី។ យ៉ាងណាមិញ អ្វីដែល លោក ខេមរៈ សិរីមន្ត ចង់បានពេលនេះ គឺត្រូវការកម្លាំងសាមគ្គីគ្នា ដើម្បីសិល្បៈតន្ត្រីខ្មែរកាន់តែល្បីទៅទីផ្សារអន្តរជាតិ។

កំពូលតារាចម្រៀងមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងប្រយោគមួយខ្លីក្នុងន័យដូច្នេះថា «ចម្រៀងតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ គឺមានធាតុផ្សំជាច្រើនទៀត ដើម្បីនាំសិល្បៈតន្ត្រីខ្មែរទៅអន្តរជាតិ»។ នេះជាខ្លឹមសារដែលលោកឧកញ៉ា ខេមរៈ សិរីមន្ត ទទូចចង់បាន និងស្នើដល់បណ្ដាអ្នកគាំទ្រ ក៏ដូចជាសិល្បករទាំងអស់ ត្រូវមានការចូលរួមវិញជាធ្លុងមួយក្នុងការលើកស្ទួយវិស័យសិល្បៈជាតិ។

គួរបញ្ជាក់ដែរថា តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវបានមហាជន និងអ្នកគាំទ្រ សង្កេតឃើញថា បន្ទាប់ពីជោគជ័យលើការងារសិល្បៈច្រើនឆ្នាំមកនេះ គឺលោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង។ មិនតែប៉ុណ្ណោះ នាកំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀត គឺលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍជាផ្ទះ និងដីឡូត៍នៅតំបន់មួយចំនួន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


