ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តកំពង់ធំ មានផែនការបណ្តុះកូនឈើឲ្យបាន ១០ ម៉ឺនដើម មានទាំងប្រភេទឈើកម្រមានតម្លៃ
ដើម្បីចូលរួមក្នុងយុទ្ធនាការ «ដាំដើមឈើយ៉ាងតិច ១លានដើម» របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលដឹកនាំដោយលោក តុប កក្តដា មានផែនការបណ្តុះកូនឈើឲ្យបាន ១០ម៉ឺនក្នុងឆ្នាំ២០២៤ នេះ។

តាមរយៈហ្វេសប៊ុកផេករបស់លោកបណ្ឌិត សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នេះ បានឲ្យដឹងថា បន្ទាប់ពីលោកបានចុះទៅដល់ទីតាំងផ្ទាល់នៃថ្នាលបណ្តុះកូនឈើដែលស្ថិតនៅស្នាក់ការឧទ្យានុរក្សព្រះអាទិត្យ និង អូរងាវ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ នាខេត្តកំពង់ធំ ដើម្បីពិនិត្យមើល និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀបចំថ្នាល និងបណ្តុះកូនឈើ បច្ចុប្បន្ននេះ មន្ទីរបរិស្ថានខេត្តកំពង់ធំ មានផែនការបណ្តុះកូនឈើចំនួន ១០ម៉ឺនដើម នៅទីតាំងចំនួន ៥ ក្នុងឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម។

លោកបណ្ឌិត បន្តទៀតថា ក្រៅពីការបណ្តុះកូនឈើប្រណិត ដូចជា ក្រញូង ធ្នង់ និងនាងនួន ហើយនោះ មន្ទីរបរិស្ថានខេត្តត ក៏មានការបណ្តុះកូនឈើរាំងចំនួន ២ម៉ឺនដើម សម្រាប់យកទៅដាំស្តារព្រៃលិចទឹកបឹងទន្លេសាប និងកូនឈើហូបផ្លែប្រមាណ ១ម៉ឺនដើមបន្ថែមទៀត សម្រាប់ប្រជាសហគមន៍យកទៅដាំតាមផ្ទះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


