Connect with us

ជីវិតកម្សាន្ដ

លោក មុត ថារី ធ្លាក់ខ្លួនឈឺធ្ងន់ក្រុមគ្រួសារប្រកាសផ្អាកផលិតបទចម្រៀងមួយរយៈសិន

បានផុស

នៅ

ខណ:ដែលអ្នកដឹកនាំសម្តែងជើងចាស់ និងត្រូវជាកូនប្រសារកវីស្ទឹងសង្កែ គង់ ប៊ុនឈឿន គឺលោក មុត ថារី បានធ្លាក់ខ្លួនឈឺធ្ងន់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនេះក្រុមគ្រួសារប្រកាសផ្អាកផលិតបទចម្រៀងមួយរយៈសិន រង់ចាំលោកជាសះស្បើយឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើទំព័រហ្វេសប៊ុករបស់កវី គង់ ប៊ុនឈឿន បានបញ្ជាក់ថា «សូមជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នា ពេលនេះក្រុមគ្រួសារពួកខ្ញុំអត់ទាន់ផុសចម្រៀង និងផលិតបទចម្រៀងមួយរយៈសិន ដោយសារបង មុត ថារី ត្រូវជាកូនប្រសារកវី ម្ចាស់ស្ទឹងសង្កែត្រូវជាស្វាមីរបស់បងស្រី ប៊ុនឈឿន សូរីដា កំពុងមានជំងឺជាទម្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ..សូមព្រះជួយថែរក្សាហើយគាត់ជាផុតពីគ្រោះថ្នាក់ផង»។

គេចាំបានថា អ្នកដឹកនាំសម្តែងជើងចាស់ និងត្រូវជាកូនប្រសារកវីស្ទឹងសង្កែ គង់ ប៊ុនឈឿន គឺលោក មុត ថារី ត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រដោយសារជំងឺស្ទះសរសៃឈាមខ្មៅនៅក្នុងក្បាល ខណ:ពេលកំពុងដឹកនាំរឿង។ នេះបើតាមការជូនដឹងពីតារាសម្តែងលោក សាវិន ហ្វីលីព។

តាមរយ:ដំណឹងខាងលើនេះដែរ គេឃើញមានសិល្បករ-សិល្បការិនីព្រមទាំងមហាជនអ្នកគាំទ្របានសម្តែងក្តីព្រួយបារម្ភនិងជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺ។ សូមបញ្ជាក់ថាលោក​ មុត ថារី គឺជាអតីត​តារា​សម្តែង និង​​បច្ចុ​ប្បន្ន​​ជាអ្នក​​ដឹក​នាំ​រឿង​​ដ៏​ឆ្នើម​​ម្នាក់ហើយលោកក៏កូនប្រសារកវីស្ទឹងសង្កែ គង់ ប៊ុនឈឿន ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម