ព័ត៌មានជាតិ
ថ្ងៃទី២ នៃបុណ្យចូលឆ្នាំ មានភ្ញៀវទេសចរ ពលរដ្ឋ ទៅលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ២៥ម៉ឺននាក់
នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជា ប្រជាពលរដ្ឋ មកទស្សនា និងចូលរួមលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ២៥ម៉ឺននាក់។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥មេសានេះថា៖ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជា ប្រជាពលរដ្ឋ មកទស្សនា និងចូលរួមលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ មានប្រមាណ២៥ម៉ឺននាក់។
ជាការកត់សម្គាល់ ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី២នេះដែរ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង៕
អត្ថបទ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


