ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ អំពាវនាវកុំឱ្យមានការរើសអើងសហជីព នាំបែកបាក់ក្នុងសង្គម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនគួរមានការរើសអើងតាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យនាំឱ្យមានការបែកបាក់ក្នុងសង្គម។

ថ្លែងបើកវេទិកាពិភាក្សាជាមួយថ្នាក់ដឹកនាំសហជីពប្រចាំត្រីមាសលោក ហេង សួរ បានបញ្ជាក់ពីភាពចាំបាច់ នៃប្រសិទ្ធភាពរបស់អង្គការវិជ្ជាជីវៈ តំណាងឱ្យកម្មករ-និយោជិត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដើម្បីភាពប្រសើរឡើងជាលំដាប់ក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀតក្នុងប្រព័ន្ធដែលជាចំណុចគន្លឹះសំខាន់នៃភាពសុខដុមនីយកម្មក្នុងផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាសដែលនឹងនាំដល់ការរក្សានូវការវិនិយោគ និងទាក់ទាញវិនិយោគបន្ថែម ដែលមានទិសដៅក្នុងការកសាងជីវភាពកម្មករ-និយោជិតឱ្យកាន់តែប្រសើរ។
ចំណែករាជរដ្ឋាភិបាលបានខិតខំក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធដើម្បីជួយឱ្យសហជីពបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងកាន់តែមានតម្លាភាពក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ដែលស្របតាមច្បាប់ជូនកម្មករ-និយោជិត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យសហជីពបន្តជួយ និងផ្សព្វផ្សាយនូវកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដែលមានទិសដៅបង្កើនសមត្ថភាពនិងផលិតភាព ឬបង្កើតជំនាញថ្មីដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់វឌ្ឍនភាពរបស់កម្មករ-និយោជិត។
លោក ហេង សួរ បានបញ្ជាក់ថា វេទិកាពិភាក្សានេះធ្វើឡើងមានគោលបំណងដើម្បីពិភាក្សា ចែករំលែកព័ត៌មាន និងស្វែងយល់ពីវឌ្ឍនភាព និងគោលនយោបាយថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងគិតគូរដល់កម្មករនិយោជិត ក៏ដូចជាការស្តាប់បញ្ហាប្រឈមផ្សេងៗក្នុងវិស័យពីតំណាងសហជីពផងដែរ។

សូមរំលឹកថា បច្ចុប្បន្ននេះនៅកម្ពុជាមានសហជីព និងអង្គការវិជ្ជាជីវៈប្រមាណជាង ៦ ៣០០ កំពុងដំណើរការការងាររបស់ខ្លួនដោយសេរី៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


