ព័ត៌មានជាតិ
កិច្ចប្រជុំកំពូលផ្គូផ្គងធុរកិច្ចសហរដ្ឋអាមេរិក-កម្ពុជានឹងរៀបចំឡើងនាខែកញ្ញាខាងមុខនេះ
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរ័ញ៉ា សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលផ្គូផ្គងធុរកិច្ចសហរដ្ឋអាមេរិក-កម្ពុជា នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីឪកាសដល់ក្រុមហ៊ុននាំចេញរបស់កម្ពុជាមានឪកាសជួបដោយផ្ទាល់ជាមួយក្រុមហ៊ុននាំចូលរបស់អាមេរិកសំដៅពង្រឹងការនាំចេញរបស់កម្ពុជាឱ្យកាន់តែមានកំណើនបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឡុងប៊ិចកាលពីថ្ងៃទី១៩ខែសីហា ព្រឹត្តិការណ៍នេះគឺដើម្បីណែនាំផលិតផលម្ហូបអាហារកម្ពុជាដែលត្រៀមរួចជាស្រេចដែលមានគុណភាពខ្ពស់ និងនាំចេញទៅកាន់អ្នកទិញ និងអ្នកចែកចាយអនាគតរបស់សហរដ្ឋអាមេរិក។
សេចក្តីប្រកាសដដែលបានគូសបញ្ជាក់ថា៖«ដោយសារផលិតផលពីប្រទេសកម្ពុជាបច្ចុប្បន្នមិនត្រូវបានតំណាងឱ្យបានល្អនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ព្រឹត្តិការណ៍នេះនឹងបម្រើជាវេទិកាដ៏សំខាន់មួយដើម្បីកសាងការទទួលស្គាល់ និងតម្រូវការសម្រាប់ផលិតផលដែលមានគុណភាពខ្ពស់របស់អ្នកដាំដុះ និងអ្នកនាំចេញកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។
អ្នកឧកញ៉ាលឹម ហេង អនុប្រធាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា សម្រាប់អគ្គកុងស៊ុលប្រចាំនៅទីក្រុងឡុងប៊ិច ក៏ជាតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីនោះដែរ ដូច្នេះរាល់ការធ្វើការទូតសេដ្ឋកិច្ច និងការរៀបចំជនួបពាណិជ្ជកម្មនេះយើងបានរៀបចំមួយចំនួនរួចមកហើយ។

លោកបានថ្លែងថា៖«សម្រាប់ការរៀបចំនៅខែកញ្ញាខាងមុខនេះគឺជាការផ្តល់ឪកាសដល់អ្នកផលិតនិងអ្នកនាំចេញរបស់យើងអាចធ្វើការដាក់តាំងបង្ហាញនូវផលិតផលនិងអាចជួបផ្ទាល់ជាមួយអ្នកទិញនិងក្រុមហ៊ុននាំចូលរបស់អាមេរិកនានា ជាពិសេសគឺយើងអាចទាក់ទងគ្នាដើម្បីចាប់ដៃគូរផងដែរ»។
លោក សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) សម្រាប់ការរៀបចំជំនួបធុរកិច្ចនេះគឺបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុនាំចេញក្នុងស្រុកមានឪកាសដើម្បីធ្វើការនាំផលិតផលរបស់ខ្លួនដើម្បីដាក់តាំងបង្ហាញក្នុងការស្វែងរកដៃគូរក៏ដូចជាពង្រីកការនាំចេញបន្ថែម។

លោកបានថ្លែងថា៖«សម្រាប់ក្រុមហ៊ុនខ្ញុំក៏នឹងនាំយកអង្ករក្រអូបប្រណិតដើម្បីយកទៅតាំងបង្ហាញនិងស្វែងរកដៃគូរក្នុងការពង្រីកការនាំចេញប្រភេទអង្ករក្រអូបប្រណិតរបស់យើងទៅកាន់សហរដ្ឋអាមេរិកកាន់ច្រើនបន្ថែមទៀត»។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ ការដោះដូរពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទឹកប្រាក់ប្រមាណ ៤,៥២៩ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៤កើនឡើង៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន៤,៤០១ពាន់លានដុល្លារកើនឡើង៣,៩%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈការនាំចូលពីអាមេរិកមានទឹកប្រាក់១២៧,៧៨៨លានដុល្លារ កើនឡើង៦,៩%៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


