ព័ត៌មានអន្ដរជាតិ
ប្រទេសកាហ្សាក់ស្ថាន គ្រៀវបុរស១១នាក់ ដែលរំលោភកុមារ
ប្រទេសកាហ្សាក់ស្ថាន បានប្រកាសពីការគ្រៀវទ្រង់ទ្រាយធំលើបុរសចំនួន១១នាក់ ដែលត្រូវចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទអនីតិជននៅក្នុងទីក្រុង Kostanay ភាគខាងជើង។

ត្បិតតែគ្មានការផ្តល់ព័ត៌មានលម្អិតជុំវិញករណីនេះក៏ពិតមែន ប៉ុន្តែសារព័ត៌មាន Daily Mail បានចុះផ្សាយកាលពីថ្ងៃសុក្រទី២៣ខែសីហាឆ្នាំ២០២៤ថា ជនរំលោភសេពសន្ថវៈកុមារទាំង១១នាក់ ត្រូវបានគ្រៀវដោយចាក់សារធាតុគីមី ២៤លើកក្នុងឆ្នាំនេះ។
ការកាត់ទោសនេះកើតឡើងចំពេលប្រទេសកាហ្សាក់ស្ថាន ធ្វើយុទ្ធនាការរឹតបន្តឹងច្បាប់បច្ចុប្បន្ន ដែលអនុញ្ញាតឲ្យគ្រៀវជនល្មើសផ្លូវភេទកុមារ ហើយវាកើតឡើង ស្របពេលមានការចាប់ខ្លួនអភិបាលរងក្រុង និងជាសមាជិកបក្សកាន់អំណាចលោក Sekikhan Zhakupov ដែលរងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើក្មេងប្រុសអាយុប្រាំពីរឆ្នាំ។

ប្រសិនបើត្រូវបានកាត់ទោសតាមច្បាប់បច្ចុប្បន្ន អភិបាលរងរូបនេះ អាចប្រឈមនឹងការគ្រៀវដោយសារធាតុគីមី និងជាប់ពន្ធនាគារយូរឆ្នាំថែមទៀត។ មិនត្រឹមប៉ុណ្ណឹង ក្រោយចេញពីពន្ធនាគារ ព័ត៌មានអំពីអាស័យដ្ឋានរបស់គាត់ ក៏នឹងត្រូវផ្សព្វផ្សាយជាសាធារណៈផងដែរ ដើម្បីឲ្យឪពុកម្តាយទាំងឡាយ ស្គាល់ច្បាស់ពីកន្លែងដែលមានគ្រោះថ្នាក់។
សូមបញ្ជាក់ថា កាហ្សាក់ស្ថាន ស្ថិតក្នុងចំណោមប្រទេស ដែលមានច្បាប់តឹងតែងបំផុត ប្រឆាំងជនណាដែលរំលោភបំពានផ្លូវភេទកុមារ។ ក្នុងមួយឆ្នាំ បុរសកាហ្សាក់ស្ថានប្រហែល៣០នាក់ ត្រូវប្រឈមនឹងការគ្រៀវដោយប្រើសារធាតុគីមី ប៉ុន្តែគេជឿថា តួលេខនេះនឹងបន្តកើនឡើងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមួយនៅអាមេរិក នឹងចាប់គ្រៀវ អ្នករំលោភបំពានផ្លូវភេទអនីតិជន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


