ព័ត៌មានជាតិ
ពលរដ្ឋ៤៥គ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅសង្កាត់ត្រពាំងក្រសាំងទទួលបានសាច់មាន់និងអង្ករពីសម្តេចតេជោ
ប្រជាពលរដ្ឋចំនួន៤៥គ្រួសារដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះពាក់ព័ន្ធជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យទទួលបានសាច់មាន់១ក្បាល ដែលមានទម្ងន់ប្រមាណ១,៨គីឡូក្រាមទៅ២គីឡូក្រាម និងអង្ករចំនួន២០គីឡូក្រាមក្នុង១គ្រួសារ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលក្នុងសហគមន៍ជាថ្មី។

ពិធីប្រគល់អំណោយខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦មិនា នៅទីតាំងធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធអភិបាលខណ្ឌពោធិសែនជ័យ ដោយលោកឃួង ស្រេង បានចុះចែកនៅភូមិជង្រុកចំនួន៣០គ្រួសារ ហើយបន្ទាប់មកលោកហែម ដារិទ្ធ តំណាងឲ្យអភិបាលរាជធានីបន្តចុះចែកជូនប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងអញ្ចាញ សង្កាត់ ត្រពាំងក្រសាំង ចំនួន១៥គ្រួសារទៀត។

លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យបានបញ្ជាក់ឲ្យដឹងថា ក្នុងចំនួនប្រជាពលរដ្ឋទាំង៤៥គ្រួសារនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិជង្រុកចំនួន៣០គ្រួសារនិងប្រជាពលរដ្ឋរស់នៅសហគមន៍ត្រពាំងអញ្ចាញចំនួន១៥គ្រួសារ។ ពួកគាត់ជាប្រជាពលរដ្ឋ ពាក់ព័ន្ធនិងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោកបន្តថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នៅខណ្ឌពោធិ៍សែនជ័យ មានមណ្ឌលចត្តាឡីស័កចំនួន៨ទីតាំង ក្នុងនោះរួមមាន៖
១ សណ្ឋាគារកាលីហ្វូញ៉ា១៤៦នាក់ស្រី៧៦នាក់។
២ សណ្ឋាគារសុីធីខមហ្វត ២១៦នាក់ស្រី៣៨នាក់ ។
៣ ខុនដូ សូហូ១៣២នាក់ស្រី៣២នាក់ ។
៤ សណ្ឋាគារម៉ាក្រូ១១០នាក់ស្រី២៣នាក់។
៥ សាលាបឋមសិក្សាពោធិ៍ចិនតុង៧៣ ស្រី១៦នាក់។
៦ ភោជនីយដ្ឋានជីនជន ៤៥នាក់ស្រី២៧នាក់ ។
៧ ភូមិត្រពាំងអញ្ចាញ៦សង្កាត់ត្រពាំងក្រសាំង៥៧នាក់ស្រី២៩នាក់ ។
៨ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង៦៨នាក់ស្រី៣៧នាក់ ។
អ្នកធ្វើចត្តាឡីស័កសរុប៨៥៧នាក់ស្រី២៧៥នាក់(មិនមានអ្នកឆ្លងកូវីដ-19)។ មានកំម្លាំងប៉ូលីសការពារសណ្ដាប់ធ្នាប់៧៤នាក់ ជាប់ជាប្រចាំ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយទាំងនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ។

សម្តេចតេជោនិងសម្តេចកិតិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញឬនៅតាមបណ្តាលខេត្តនោះទេ។ ជាស្តែងសម្រាប់ពេលនេះដោយឃើញបងប្អូនមានការលំបាកនៅពេលធ្វើចត្តាឡីស័កទើបសម្តេចប្រគល់នូវអំណោយខាងលើនេះ ។
ក្នុងឱកាសនោះលោកឃួង ស្រេងក៏បានថ្លែងការអរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើចត្តាឡីស័កនិងសូមបងប្អូនរួចផុតពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា៕
អត្ថបទ ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


