ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ច្រានចោលការចោទប្រកាន់ថា រដ្ឋគិតតែខ្ចីលុយពីបរទេសរហូត ពិសេសចិន
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាថ្មីម្តងទៀត បានច្រានចោលនូវការរិះគន់ និងចោទប្រកាន់ថា “រាជរដ្ឋាភិបាល ចេះតែខ្ចីរហូត ពិសេសចិន”។ បើតាមការអះអាងរបស់លោករដ្ឋមន្ត្រី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ កាលពីថ្ងៃទី០២ ធ្នូ កន្លងទៅនេះ ប្រភពថវិកាសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធគឺមានច្រើន ក្នុងនោះមានថវិកាជាតិដែរ ជាក់ស្តែងដូចផ្លូវ ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ៣៨ខ្សែ នៅសៀមរាប និងការសាងសង់ស្ពានឆ្លងកាត់កាត់ទន្លេមេគង្គ ដើម្បីភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សុទ្ធសឹងតែជាថវិកាជាតិទាំងអស់។

លោកទទួលស្គាល់ថា កម្ពុជា ពិតជាមានប្រភពកម្ចីមកពីចិន ជប៉ុន កូរ៉េ ថៃ ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី -ល- ប៉ុន្តែរាល់ការទទួលកម្ចីនោះទៀតសោត លុះត្រាណាតែគេផ្តល់កម្ចីឱ្យកម្ពុជា ដោយគ្មានលក្ខខណ្ឌ។ លោកថា “លក្ខខណ្ឌគេមានតែមួយទេ គឺយកទៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងរីកចម្រើនសេដ្ឋកិច្ចយើង”។
លោករដ្ឋមន្ត្រីរូបនេះ បន្ថែមទៀតថា ក្នុងកម្ចីឥតលក្ខខណ្ឌទាំងនោះ មានកំណត់យ៉ាងច្បាស់ថា លុះត្រាណាតែសេដ្ឋកិច្ចយើងកើន ហើយមិនមានការដាក់កំហិតណាមួយមកលើកម្ពុជា ថាត្រូវតែធ្វើតាមគោលនយោបាយ របស់ប្រទេសណាមួយឡើយ។
តាមការគូសបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ថ្វីបើកម្ពុជាទទួលកម្ចីពីបរទេស ឬធនាគារទាំងនោះក៏ពិតមែន ប៉ុន្តែកម្ពុជាគឺជាម្ចាស់តែមួយគត់របស់ប្រទេស ដោយម្ចាស់កម្ចីទាំងនោះ មិនមានសិទ្ធបង្គាប់ឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីតាមការចង់បានរបស់ពួកគេឡើយ។
រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាល់កម្ចីរបស់កម្ពុជាទាំងអស់ គឺគ្រប់គ្រងបានយ៉ាងល្អដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ចវត្ថុ គឺគ្រប់គ្រងមិនឱ្យលើសនឹងអត្រាកម្ចីកំណត់ ៤០% លើផលិតផលក្នុងស្រុកនោះទេ។ លោកអះអាងទៀតថា កម្ពុជា នៅអាចខ្ចីបានច្រើន មិនទាន់ដល់ចំនួនដែលគេកំណត់នោះឡើយ ហើយកម្ចីនោះទៀតសោត គឺដើម្បីតែអភិវឌ្ឍនប្រទេសជាតិតែប៉ុណ្ណោះ ដែលនោះលោកទុកថាជារឿងត្រឹមត្រូវ៕
អត្ថបទដោយ ៖ សុធាវី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ត្រួសៗ ពីបណ្ឌិតច្នៃម៉ូដ ឯម រៀម
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
អតីតមិត្តស្រី Sean Jindachot ៥ ដួង សុទ្ធតែជាតារាល្បីៗប្រចាំប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ចុងខែមិថុនា កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមដល់ធ្លាម្អម នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយធ្លាយដំណឹងលែងលះគ្នា តារាស្រីចាស់វស្សា Pin បង្ហោះសារមួយ អត្ថន័យស៊ីជម្រៅខ្លាំង
-
វប្បធម៌ ជំនឿ៥ ថ្ងៃ មុន
រដ្ឋលេខាធិការក្រសួងវប្បធម៌ថ្មី ស្ដាយបុគ្គលល្បីមិនយកឥទ្ធិពលខ្លួនបង្កើតមាតិកាចម្រើនសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
រុស្ស៊ីប្រាប់ ចៅក្រម ICC ឲ្យឧស្សាហ៍មើលមេឃផង ប្រយ័ត្នអាវុធនុយក្លេអ៊ែរ ធ្លាក់លើ! (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
មូលហេតុតារាកំប្លែងជើងចាស់ល្បីឈ្មោះ ជុំ រស្មី ហៅ ស្រីទូច ឃ្លាតឆ្ងាយពីរង្វង់សិល្បៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ក្រុមហ៊ុនជប៉ុន គ្រោងបង្កើតរោងចក្រផលិតអេតាណុលចេញពីដំឡូងមី កាត់បន្ថយឧស្ម័នកាបូនិច ជួយដល់បរិស្ថាននៅកម្ពុជា