ព័ត៌មានជាតិ
អូស្ត្រាលី ប្រកាសផ្តល់ជំនួយជាង ៨៣លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់វិស័យសង្គម-សេដ្ឋកិច្ច
រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួនជាង ៨៣លានដុល្លារអូស្រា្តលីដល់កម្ពុជា ដើម្បីគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកក្កដានេះ។

ក្រសួងការបរទេស បានឱ្យដឹងដូច្នេះថា «អូស្រ្តាលីនឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្រា្តលីដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ ដែលក្នុងនោះ ជំនួយប្រមាណ ៤៧,៩លានដុល្លារអូស្រា្តលី សម្រាប់ក្របខណ្ឌទ្វេភាគី ខណៈទឹកប្រាក់នៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ បើប្រៀបធៀបឆ្នាំ២០២២-២០២៣ ជំនួយអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៣-២០២៤នេះ មានការកើនឡើង ពោលគឺនៅឆ្នាំ២០២២-២០២៣ មានត្រឹមចំនួន ៨០,៨ លានដុល្លារអូស្រា្តលី។
ការប្រកាសផ្ដល់ជំនួយនេះ ធ្វើឡើងតាមការបញ្ជាក់នៅក្នុងលិខិតរួមថ្មីៗនេះរបស់លោកស្រី ផេននី វង រដ្ឋមន្ត្រីការបរទេស និងលោក ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្ដរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ដ្រាលី ផ្ញើជូនលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា។
ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។
ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ។
កម្ពុជាបានថ្លែងអំណរគុណចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកល កូវីដ-១៩ ក៏ដោយក្ដី។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកកាយវិការនេះ គឺជាសក្ខីភាពដ៏ច្បាស់លាស់មួយចំពោះភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងអូស្ត្រាលី៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


