ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសមយុទ្ធក្នុងតំបន់ចំនួន៩ ព័ទ្ធជុំវិញកោះតៃវ៉ាន់
នៅថ្ងៃទី១៤ខែតុលា យោធាចិន បានចាប់ផ្ដើមសមយុទ្ធថ្មីមួយចុងក្រោយនៅជុំវិញតៃវ៉ាន់ ហើយប្រាប់ថា វាគឺជាការព្រមានដ៏ធំមួយចំពោះសកម្មភាពផ្ដាច់ខ្លួននិយមរបស់ដែនកោះមួយនេះ។

បើតាមសេចក្ដីថ្លែងការណ៍របស់យោធាចិននៅម៉ោង៥ព្រឹកថ្ងៃចន្ទ សមយុទ្ធលើកនេះ មានឈ្មោះថា «Joint Sword-2024B» ហើយរៀបចំនៅតំបន់ចំនួន៩ ហ៊ុមព័ទ្ធតៃវ៉ាន់ ដោយ២ទីតាំងនៅឆ្នេរភាគខាងកើតតៃវ៉ាន់ ៣ទីតាំងនៅឆ្នេរភាគខាងលិច ១ទីតាំងនៅភាគខាងជើង និង៣ទីតាំងនៅតំបន់កោះដែលតៃវ៉ាន់គ្រប់គ្រងហើយស្ថិតនៅក្បែរប្រទេសចិន។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល បានរៀបរាប់ទៀតថា៖ «សមយុទ្ធនេះក៏ដើរតួជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់។ វាគឺជាប្រតិបត្តិការស្របច្បាប់ និងចាំបាច់សម្រាប់ការពារអធិបតេយ្យភាពរដ្ឋ និងឯកភាពជាតិ»។
រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយថា សមយុទ្ធចុងក្រោយរបស់ចិននៅជុំវិញកោះ និងការប្រើប្រាស់កងកម្លាំងរបស់ខ្លួនគឺជា «ការញុះញង់ដោយចេតនា» ដែលបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
សមយុទ្ធរបស់ប្រទេសចិន បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានទីក្រុងប៉េកាំង ប្រឆាំងនឹងការចាត់វិធានការឆ្លើយតបទៅនឹងសុន្ទរកថារបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ក្នុងអំឡុងពេលប្រារព្ធទិវាជាតិកាលពីថ្ងៃទី១០ខែតុលា។
លោក Lai ដែលចូលកាន់តំណែងកាលពីខែឧសភា បានអះអាងខ្លាំងជាងលោកស្រី Tsai Ing-wen ដែលជាអតីតប្រធានាធិបតីមុនទៅទៀត ក្នុងការប្ដេជ្ញាការពារអធិបតេយ្យភាពតៃវ៉ាន់ ដោយធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង ហើយហៅលោកថាជា «ជនផ្ដាច់ខ្លួននិយម»៕
ដោយ៖ ឈាង
ចុចអាន៖ លោក Lai ប្រកាសថា ចិនគ្មានសិទ្ធិចេញមុខតំណាងតៃវ៉ាន់ តែអាចសហការគ្នាបាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


