Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lai៖ ចិន​គ្មាន​សិទ្ធិ​ចេញ​មុខតំណាងតៃវ៉ាន់ តែ​អាច​សហការ​គ្នា​បាន

បានផុស

នៅ

លោក Lai Ching-te មេ​ដឹក​នាំ​តៃវ៉ាន់ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ថា ចិនគ្មាន​សិទ្ធិ​​ធ្វើ​ជា​អ្ន​ក​តំណាង​ឲ្យ​តៃវ៉ាន់​នោះ​ឡើយ តែ​បើ​ចង់​សហការ​គ្នា​​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​ជា​សកល​នា​ពេល​បច្ចុប្បន្ន​ នោះ​វា​នឹង​អាច​ទៅ​រួច។

លោក Lai Ching-te (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lai បាន​​និយាយ​ថា៖ «នៅ​លើ​កោះ​នេះ​ ប្រជាធិបតេយ្យ និង​សេរីភាពកំពុង​រីក​លូតលាស់ និង​​ចម្រុង​ចម្រើន។ ប្រជាជន​នៃ​សាធារណ​រដ្ឋ​​ប្រជាមានិត​ចិន​ គ្មាន​សិទ្ធិ​អ្វី​មក​តំណាង​ឲ្យ​តៃវ៉ាន់​ទេ»។ មេដឹកនាំ​​រូប​នេះ បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​ក្រុង​តៃប៉ិ នៅ​តែ​រក្សា​ជំហរ​​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ការពារ​​អធិបតេយ្យភាព​ទឹកដី ​រក្សា​​សន្តិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ស្វែង​រក​កិច្ចចរចា​​ដែល​​ស្មើភាព​និង​ថ្លៃថ្នូរ។

ទន្ទឹម​នោះ​ដែរ លោក Lai បាន​​​សង្កត់​ធ្ងន់​ថា តៃវ៉ាន់​ផ្ដល់​ជូន​នូវ​ការ​សហការ​គ្នា​ជាមួយ​នឹង​ចិន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល ដោយ​រៀបរាប់​ថា៖ «យើង​មាន​ឆន្ទៈ​ធ្វើ​ការ​ជាមួយ​ចិន ដោះស្រាយ​ការ​បម្រែបម្រួល​អាកាសធាតុ ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង និង​រក្សា​សន្ដិសុខ​ក្នុង​​តំបន់​ដើម្បី​ទទួល​បាន​សន្តិភាព និង​ភាព​រីកចម្រើន​រួម​គ្នា​សម្រាប់សុខមាលភាព​នៃ​ប្រជាជន​​ទាំង​សងខាង​​​នៃ​ច្រក​សមុទ្រ​តៃវ៉ា​ន់»។

លើស​ពី​នេះ​ទៀត លោក Lai ក៏​បាន​​បង្ហាញ​ក្ដី​សង្ឃឹម​ដែរ​ថា ចិន​នឹង​អាច​បំពេញ​តាម​​ការ​រំពឹង​របស់​សហគមន៍​អន្តរជាតិ ហើយ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​​ធ្វើ​ការ​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ ដើម្បី​បិទ​បញ្ចប់​​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​បាន​ឆ្លើយ​តប​​ទៅ​​នឹង​ការ​លើក​ឡើង​របស់​លោក Lai នោះ​ឡើយ។

សូម​រំឭក​​ជា​ថ្មី​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​​​ប្រកាស​​ថា តៃវ៉ាន់​ជា​ទឹកដី​របស់​ចិន​តាំងពី​បុរាណកាល​មក និង​តែង​ចាត់ទុក​តៃវ៉ាន់​ជា​អធិបតេយ្យភាព​​របស់ខ្លួន​ ហើយ​​ក៏​មិនបដិសេធ​ក្នុង​ការ​ប្រើប្រាស់​កម្លាំងយោធា​​​ដើម្បី​យក​កោះ​នេះ​ឲ្យ​​ស្ថិតក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ឡើយ​។ រដ្ឋាភិបាល​តៃវ៉ាន់​​បាន​ច្រានចោល​ការ​អះអាង​ទាំង​នោះ ដោយ​និយាយ​ថា​មាន​តែ​ប្រជាជន​​​តៃវ៉ាន់​​ទេ​ដែល​អាច​សម្រេច​អនាគត​របស់​ពួកគេ។

រាជវង្ស Qing នៃ​ប្រទេស​ចិន បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ទៅប្រទេសជប៉ុន​នៅ​ក្នុងឆ្នាំ១៨៩៥ ក្រោម​សន្ធិសញ្ញា​មួយ​ ហើយ​នៅ​ឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ កោះ​នេះ​ត្រូវបានប្រគល់ទៅឲ្យ​រដ្ឋាភិបាលសាធារណរដ្ឋចិន។ នៅ​៤​ឆ្នាំ​​បន្ទាប់​ក្រោយ​ចាញ់​សង្គ្រាម​ស៊ីវិល​​ជាមួយ​​បក្ស​កុម្មុយនិស្ត​​របស់​លោក ម៉ៅ សេទុង រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​បាន​រត់​ភៀសខ្លួនទៅ​គ្រប់គ្រង​នៅ​កោះ​តៃវ៉ាន់​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ៕

ដោយ៖ ឈាង

ចុចអាន៖ ចិន ថា មេដឹកនាំ​តៃវ៉ាន់ មាន​ចេតនា​អាក្រក់​និយាយ​នាំ​ភ្លើង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម