ព័ត៌មានជាតិ
ពលរដ្ឋរស់នៅតំបន់ហានិភ័យកូវីដ១៩ ចង់ទៅលេងខេត្តត្បូងឃ្មុំ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិន
ប្រជាពលរដ្ឋដែលរស់នៅរាជធានីខេត្តដែលមានហានិភ័យខ្ពស់ទៅនឹងជំងឺកូវីដ១៩ ចង់ទៅលេងខេត្តត្បូងឃ្មុំ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាមុនសិនទើបអនុញ្ញាតឲ្យចូលបាន។
លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានឲ្យដឹងនៅរសៀលថ្ងៃទី១៣មីនានេះថាទោះបីជារហូតមកដល់ពេលនេះ ខេត្តត្បូងឃ្មុំនៅមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ដោយ ក៏រដ្ឋបាលខេត្តបានចាត់វិធានការនានាសំដៅទប់ស្កាត់កុំឲ្យមានឆ្លងជំងឺនេះចូលសហគមន៍។
លោកបានបន្តថា វិធានការនៅរឹតបន្តឹងចំពោះប្រជាពលរដ្ឋ ដែលរស់នៅខេត្តដែលមានហានិភ័យខ្ពស់រួមមានរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើមបើចង់ធ្វើដំណើរទៅខេត្តត្បូងឃ្មុំត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាមុនសិន និង ត្រូវយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ព្រោះយើងមិនដឹងថា អ្នកណាមានផ្ទុក ឬ អត់មានផ្ទុកជំងឺនេះនោះទេ។
លោកបានបន្តទៀតថា «ពេលដែលពលរដ្ឋទៅស្រុកណាមួយក្នុងខេត្តយើងត្រូវយកគាត់ទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមទីកន្លែងដែលបានរៀបចំរួចរាល់ដោយមានការផ្គត់ផ្គង់និងទំនុកបម្រុងនូវ
ម្ហូបអាហារជួនដល់ពួកគាត់»។
លោកបានបន្ថែមថា ក្នុងករណីគាត់មិនមានបញ្ហាសុខភាពអ្វីទេទើបគាត់អាចធ្វើដំណើរទៅជួបជុំគ្រួសារបាន។ប៉ុន្តែក្នុងករណីមានឆ្លងកូវីដ១៩ ត្រូវបន្តព្យាបាលជំងឺនិងស្វែងរកអ្នកជាប់ពាក់ព័ន្ធឲ្យបានលឿនដើម្បីយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩សំដៅទប់ស្កាត់កុំឲ្យមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
លោក ចាប លាងងាន់ ដែលជាអ្នករត់ផាស្អាប់នៅភ្នំពេញ ដែលមានប្រពន្ធមានស្រុកកំណើតនៅឃុំជរោ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិតជាមានការហាមឃាត់មិនឲ្យអ្នកភ្នំពេញនិងខេត្តដែលមានហានិភ័យជំងឺកូវីដ១៩ចូលខេត្តត្បូងឃ្មុំពិតប្រាកដមែន។
លោកបានបន្តថា «ជាក់ស្តែងកាលពីថ្ងៃទី១២មីនាម្សិលមិញខ្ញុំបានធ្វើដំណើរទៅស្រុកកំណើតប្រពន្ធខ្ញុំនៅឃុំជោរោ។ ពេលខ្ញុំធ្វើដំណើរដល់ស្គន់ស្រាប់តែអ្នកផ្ទះខ្ញុំប្រាប់ថា បើមកត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិនទើបអាជ្ញាធរអនុញ្ញាតឲ្យចូលភូមិបាន»។
យ៉ាងណាក៏ដោយលោកគាំទ្រចំពោះវិធានការនេះ ព្រោះចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដោយសាររាជធានីភ្នំពេញនិងខេត្តមួយចំនួនកំពុងផ្ទុះជំងឺនេះ ក្នុងសហគមន៍ហើយមានការឆ្លងកាន់តែច្រើនឡើងៗ។
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានបន្តឆ្លងរីករាលដាលដល់រាជធានីខេត្តចំនួន១០នៃប្រទេសកម្ពុជា ក្នុងនោះរួមមាន រាជធានីភ្នំពេញ កណ្តាល ព្រៃវែង បាត់ដំបង កំពង់ចាម កំពង់ធំសៀមរាប ព្រះសីហនុ កោះកុងនិងស្វាយរៀងសរុបចំនួន៧៥១នាក់ ស្រី៣៥៧ ប្រុស៣៩៤នាក់ ក្នុងនោះរាជធានីភ្នំពេញច្រើនជាងគេ។ បន្ទាប់មកខេត្តព្រះសីហនុ កណ្តាលនិងព្រៃវែង។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន១២៦៤នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន៦២៣នាក់ និង អ្នកកំពុងព្យាបាលចំនួន៦៣៩នាក់និងមានអ្នកស្លាប់០១ នាក់៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ