ព័ត៌មានអន្ដរជាតិ
មេបក្សកាន់អំណាចកូរ៉េខាងត្បូង៖ ពលរដ្ឋនឹងជួបគ្រោះធំ បើលោក Yoon បន្តកាន់តំណែង
លោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានប្រធានគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង អំពាវនាវឲ្យផ្អាកភារកិច្ចរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ ដោយអះអាងថា ពលរដ្ឋអាចស្ថិតក្នុង «គ្រោះថ្នាក់ធំ» បើគាត់នៅតែកាន់អំណាច។

លោក Han Doong-hoon មេដឹកនាំគណបក្សអំណាចប្រជាជន បាននិយាយនៅកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី៦ធ្នូនេះថា គណបក្សបានទទួលភស្តុតាងគួរឲ្យទុកចិត្តមួយ ដែលថាលោក Yoon បញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយសំខាន់ៗលើ «ការចោទប្រកាន់ប្រឆាំងនឹងរដ្ឋ» ហើយមានផែនការដាក់គុកពួកគេនៅក្នុងមន្ទីរឃុំឃាំងទីក្រុង Gwacheon ស្ថិតនៅភាគខាងត្បូងក្រុងសេអ៊ូល។
លោក Han បានសម្តែងការព្រួយបារម្ភថា «សកម្មភាពជ្រុលនិយម» ដូចជាការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូកន្លងទៅ អាចនឹងកើតឡើងម្តងទៀត បើលោក Yoon បន្តកាន់តំណែង ហើយ «នឹងធ្វើឲ្យសាធារណរដ្ឋកូរ៉េ និងប្រជាជនរបស់ខ្លួនមានហានិភ័យយ៉ាងខ្លាំង»។
សូមជម្រាបជាថ្មី កាលពីរាត្រីថ្ងៃអង្គារ លោក Yoon បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ។
អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហាថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕
ដោយ៖ ឈាង
ចុចអាន៖ តើនរណា ស័ក្តិសមដឹកនាំកូរ៉េខាងត្បូង បើលោក Yoon ត្រូវដកតំណែងមែន?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


