ព័ត៌មានអន្ដរជាតិ
តើនរណា ស័ក្តិសមដឹកនាំកូរ៉េខាងត្បូង បើលោក Yoon ត្រូវដកតំណែងមែន?
ស្ថានការណ៍នយោបាយក្នុងប្រទេសកូរ៉េខាងត្បូងនៅតែក្តៅគគុកដដែល ដោយលោកប្រធានាធិបតី Yoon Suk-yeol កំពុងប្រឈមមុខនឹងពាក្យបណ្តឹងដកតំណែងពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកកាលពីរាត្រីថ្ងៃអង្គារ ហើយពេលនេះ មានការចោទជាសំណួរថា បើលោក Yoon ពិតជាត្រូវទម្លាក់តំណែងមែន តើអ្នកណានឹងត្រូវមកជំនួសគាត់?

ក្នុងសេចក្តីរាយការណ៍របស់ Aljazeera កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤ បានឲ្យដឹងថា លោក Lee Jae-myung ដែលជាមេដឹកនាំគណបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូងគឺគណបក្សប្រជាធិបតេយ្យ ត្រូវគេមើលឃើញថា ជាបុគ្គលមានឥទ្ធិពលបំផុតដែលនឹងអាចឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងបន្ទាប់ពីលោក Yoon។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីលោក Yoon ពិតជាត្រូវប្តឹងដកតំណែងមែន, លោកនាយករដ្ឋមន្ត្រី Han Duck-soo នឹងត្រូវចូលកាន់តួនាទីជាប្រធានាធិបតីបណ្តោះអាសន្នសិន រង់ចាំការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងត្រូវរៀបចំឡើង ក្នុងរង្វង់ពេល៦០ថ្ងៃក្រោយលោក Yoon ត្រូវបណ្តេញចេញ ប៉ុន្តែគេមើលឃើញថា លោក Lee គឺជាបេក្ខជនតែម្នាក់គត់ ដែលមានសង្ឃឹមឈ្នះឆ្នោតខ្លាំងបំផុត។
តើលោក Lee ជានរណា?
លោក Lee អាយុ៦០ឆ្នាំបានចាញ់លោក Yoon យ៉ាងប៉ផុតប៉ផើយបំផុត ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ពោលគឺលោក Yoon ទទួលបានសំឡេងឆ្នោត ៤៨.៦% ចំណែកលោក Lee ទទួលបាន ៤៧.៨%។
លោក Lee កើតក្នុងគ្រួសារវណ្ណៈកម្មករ និងជាបុគ្គលិកក្នុងហាងលក់ខោអាវកាលពីកុមារភាព។ លុះដល់ធំឡើង គាត់ក៏ក្លាយជាមេធាវីសិទ្ធិមនុស្សនិងការងារ។

ចន្លោះឆ្នាំ២០១០ ដល់២០១៨ លោក Lee បានកាន់តំណែងជាអភិបាលក្រុង Seongnam។ នៅឆ្នាំ២០១៨ដដែលនោះ គាត់បានក្លាយជាអភិបាលខេត្ត Gyeonggi និងបន្តកាន់តំណែងនេះរហូតដល់ឆ្នាំ២០២១ ហើយមកដល់ឆ្នាំ២០២២ គាត់ក៏ក្លាយជាសមាជិករដ្ឋសភា។
ក្នុងខែមករាឆ្នាំនេះ គាត់បានរួចជីវិតពីការវាយប្រហារដោយកាំបិត អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍។
កាលពីខែវិច្ឆិកា ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ លោក Lee ត្រូវបានកាត់ទោសពីបទរំលោភច្បាប់បោះឆ្នោត ដោយនិយាយកុហកអំពីរឿងអាស្រូវស៊ីសំណូកពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍នៅពេលលោកធ្វើជាអភិបាលក្រុង Seongnam ហើយគាត់ត្រូវបានកាត់ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
លោក Lee និយាយថា លោកនឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់ចាញ់បណ្តឹង គាត់នឹងបាត់បង់តំណែងជាតំណាងរាស្រ្ត ហើយនឹងមិនអាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបន្ទាប់ទៀតបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


