ព័ត៌មានជាតិ
កម្មការិនីមានផ្ទៃពោះ នឹងទទួលអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស ជួយលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ
សមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. ជួយលើកកម្ពស់សុខភាព និងជីវភាពគ្រួសារជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កាន់តែប្រសើរឡើងបន្ថែមទៀត។

បើតាម ប.ស.ស. បានបញ្ជាក់ថា អត្ថប្រយោជន៍ដែលកម្មការិនីមានផ្ទៃពោះទទួលបានរួមមានទទួលបានសេវាពិនិត្យ និងថែទាំមុន និងក្រោយសម្រាល ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ចំនួន ៩០ ថ្ងៃ ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូនរហូតកុមារអាយុក្រោម ២ ឆ្នាំ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបីទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

លោកបានបន្ថែមថា ជាមួយគ្នានេះដែរ ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោកបានបន្ថែមថា «ការទទួលបានប្រាក់ឧបត្ថម្ភនេះ នឹងជួយឱ្យស្ត្រីមានសុវត្ថិភាព និងសុខភាពតាំងពីពពោះរហូតដល់សម្រាលកូន។ មានន័យថាគាត់ទៅពិនិត្យសុខភាពទៀងទាត់ ថែទាំសុខភាពបានល្អ ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ ហើយពេលសម្រាលកូនសម្រាលដោយក្រុមគ្រូពេទ្យ ឬឆ្មបមានវិជ្ជាជីវៈ និងបច្ចេកទេសត្រឹមត្រូវ ធានាសុវត្ថិភាពពេលសម្រាល ហើយពេលកូនកើតមកបាន ២ ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំង និងពិនិត្យសុខភាពក្រោយពេលសម្រាល»។

លោកបានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះជាសមាជិក ប.ស.ស មិនខ្វល់ពីការខ្វះខាតប្រាក់ក្នុងការពិនិត្យផ្ទៃពោះពេលសម្រាល និងចាក់វ៉ាក់សាំងដល់កូនឡើយ ព្រោះ ប.ស.ស ធានារ៉ាប់រងទាំងអស់ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៀតផងដែលនឹងជួយលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរ។
លោក កត្តា អ៊ន បានបន្ថែមទៀតថា ប៉ុន្តែមុននឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា ? ត្រូវមានប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាព ត្រូវទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) តាមតារាងកម្មវិធី? កុមារដែលម្តាយបានចុះឈ្មោះរួចក្នុងកម្មវិធី កុមារនោះត្រូវចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិ ដោយត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ។
លោកបានឱ្យដឹងទៀតថា ពេលមកស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស. ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព) ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)? លេខទូរស័ព្ទ និងលេខគណនីធនាគារអេស៊ីលី កាណាឌីយ៉ា និង អេប៊ីអេ ? សៀវ ភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ។
គួរបញ្ជាក់ថា សមាជិក ប.ស.ស. ក្នុងវិស័យឯកជន ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ ខែ ក្នុងអំឡុងពេល ១២ ខែចុងក្រោយ គិតមកដល់ខែសម្រាលកូន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


