កីឡា
កីឡាករ Bentancur បានធូរស្រាល ក្រោយប៉ះទង្គិចក្បាលរហូតសន្លប់
កីឡាករ Rodrigo Bentancur បានដួលនៅទីលានក្នុងពាក់កណ្ដាលវគ្គទី១ ក្រោយការព្យាយាមប្រើក្បាលស៊ុត បញ្ចូលទីបាល់ជ្រុងក្នុងជំនួបរវាងក្រុម Tottenham Hotspur ទល់នឹងក្រុម Liverpool។

បន្ទាប់ពីត្រូវបានបញ្ចូលទៅមន្ទីរពេទ្យ ពេលនេះកីឡាករ Rodrigo Bentancur បានបញ្ជាក់ថា អ្វីៗបានល្អប្រសើរ ស្របពេលមានការព្រួយបារម្ភយ៉ាងខ្លាំងពីអ្នកគាំទ្រ។ ដើមហេតុគឺនៅពេលក្រុម Spurs មានបាល់ជ្រុង គាត់បានព្យាយាមប្រើក្បាល ដើម្បីតែតបញ្ចួនទី ប៉ុន្តែមិនបានប៉ះបាល់ទេ តែបែរជាដួលផ្ដាប់មុខទៅលើស្មៅបាត់បង់ស្មារតី។ បុគ្គលិកពេទ្យត្រូវបានហៅឲ្យចូលទៅកាន់ទីលានភ្លាមៗ ពេលនោះកីឡាករអ៊ុយរូហ្គាយទទួលបានអុកស៊ីហ្សែនតាមរយៈរបាំងមុខ មុនពេលត្រូវបានសែងចេញពីទីឡាន បន្ទាប់ពីសង្រ្គោះបឋមរយៈពេល៨នាទី។

ក្លិប Tottenham បានបញ្ជាក់ពីស្ថានភាពរបស់ Bentancur ថា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយពេលដឹងខ្លួន និងអាចនិយាយបាន។ នៅក្នុង Instagram របស់កីឡាករ Bentancur បានបង្ហោះថា គាត់មានអារម្មណ៍ធូរស្រាល និងកំពុងសម្រាកព្យាបាល។
ការប្រកួតយប់មិញ ទោះបីអវត្ដមានរបស់ Bentancur ប៉ុន្តែក្រុមរបស់លោក Ange Postecoglou បានបន្តធ្វើបានល្អ ដោយបានយកឈ្នះក្រុមខ្លាំង Liverpool ក្នុងលទ្ធផល ១-០ ក្នុងជើងទី១ ពានរង្វាន់ League Cup៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


