កីឡា
លោក Conor ប្រាប់មូលហេតុពានរង្វាន់ League Cup ព្រះខ័នរាជស្វាយរៀង ប្រើកីឡាករក្មេងតិចតួចក្នុងក្រុម
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ ភ្នំពេញក្រោន ដោយលទ្ធផល ០-១ ក្នុងជំនួបដំបូងពានរង្វាន់ខេមបូឌានលីគខាប់ រដូវកាល ២០២៣ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ។

ជំនួបដ៏តានតឹងនេះ ក្រុមទាំងពីរមានឱកាសដូចគ្នាទៅវិញទៅមក ប៉ុន្តែនៅទីបំផុតគ្រាប់បាល់ក៏បានកើតឡើងតាមរយៈការធ្វើឲ្យចូលទីដោយខ្លួនឯងដោយកីឡាករ សួន សុវណ្ណ នៅនាទី ៨៤ កៀកនឹងបញ្ចប់ការប្រកួតទៅហើយ។ បែបនេះក្ដីលោក Conor Nestor ដែលជាគ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង ហាក់មានសុទិដ្ឋិនិយមចំពោះការប្រកួត។
លោក Conor Nestor បានប្រាប់ ‘កម្ពុជាថ្មី’ ដូច្នេះថា ៖ «ខ្ញុំខកចិត្តនឹងលទ្ធផលនេះ ប៉ុន្តែសប្បាយចិត្តជាមួយនឹងការបង្ហាញទម្រង់លេងរបស់កូនក្រុម ចាប់តាំងពីពួកយើងបានបាត់បង់កីឡាករ ៤ នាក់ ហើយនៅឆ្ងាយពីក្រុម ២ ទៅ ៣ សប្តាហ៍»។

ក្នុងការប្រកួតនេះផងដែរ គេសង្កេតឃើញកីឡាករវ័យក្មេងជាច្រើនពុំត្រូវបានដាក់ចូលលេងនោះទេ ខណៈលោក Conor ក៏មានយោបល់អំពីរឿងនេះផងដែរ។

«កីឡាករដែលលេងស៊ីហ្គេមទាំងអស់នឹងចាកចេញក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខ ហើយអាចខកខានការប្រកួតដែលនៅសល់។ យើងបានចាប់ផ្ដើមដារ៉ា ដោយសារតែគាត់ជាកីឡាករថ្មី ហើយយើងចង់សាកល្បងគាត់ ក្នុងជម្រើស ១១ នាក់។ អ្នកផ្សេងទៀតមិនបានចាប់ផ្ដើមទេ ដោយសារវាត្រូវបានសម្រេចរួចហើយដោយក្រុមការងារគ្រូបង្វឹកជម្រើសជាតិ សម្រាប់ត្រៀមស៊ីហ្គេម ការប្រកួតនេះមិនសំខាន់សម្រាប់កីឡាករវ័យក្មេងនោះទេ»។ សម្ដីរបស់គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើង។

ជាមួយនឹងបរាជ័យប្រកួតដំបូង ព្រះខ័នរាជស្វាយរៀង ឈរនៅលេខ ៦ បណ្ដោះអាសន្ន ខណៈប្រកួតបន្ទាប់នឹងត្រូវជួប អង្គរថាយហ្គឺរ នៅខេត្តសៀមរាប នាសប្ដាហ៍ក្រោយ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


