ព័ត៌មានជាតិ
ផ្លូវជនបទ៧៤%ត្រូវតភ្ជាប់ខណៈរដ្ឋចង់ពង្រឹងទៅជាថ្នល់កៅស៊ូ និងបេតុង
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឬទ្ធិសែន បានឱ្យដឹងថាគិតរហូតមកដល់ឆ្នាំ២០២៥នេះរដ្ឋសម្រេចកសាងផ្លូវជនបទបានជាង៧៥%ទូទាំងប្រទេស ខណៈនឹងពង្រឹងការកសាងផ្លូវទៅជាកៅស៊ូ និងបេតុងបន្ថែម។

ក្នុងកិច្ចសម្ភាសន៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ លើវិស័យអភិវឌ្ឍន៍ជនបទលោក ឆាយ ឬទ្ធិសែន បានលើកឡើងថាផ្លូវជនបទបច្ចុប្បន្នមានប្រវែងសរុបជាង៥ម៉ឺនគីឡូម៉ែត្រភាគច្រើនជាផ្លូវគ្រួសក្រហម។ ទោះជាយ៉ាងណាលោកថាក្រសួងក៏នឹងជំរុញការកសាងផ្លូវបេតុង និងកៅស៊ូនៅតាមទីជនបទផងដែរ។
បើតាមលោក ឆាយ ឬទ្ធិសែន បច្ចប្បន្នមានផ្លូវបេតុងនៅជនបទប្រវែងប្រមាណ១៨០០គីឡូម៉ែត្រ និងថ្នល់កៅស៊ូជនបទមានជាង ៦៧០០គីឡូម៉ែត្រ ដែលស្មើប្រមាណ១៥%នៃផ្លូវជនបទទាំងមូល។ លោកបន្ថែមថាក្រសួងនឹងធ្វើយ៉ាងណាឱ្យនៅចុងអាណត្តិទី៧នេះសម្រេចបាន ៦ពាន់គីឡូម៉ែត្របន្ថែម ដែលអាចនឹងកើនដល់ប្រវែងសរុបជាង១ម៉ឺន៣ពាន់គីឡូម៉ែត្រ។

លោកថា៖ «ផ្លូវនេះបើយើងគិតមើលតាមការសិក្សារបស់ធនាគារពិភពលោកថាផ្លូវក្នុងប្រវែង១គីឡូម៉ែត្រនៃផ្លូវដែលប្រើប្រាស់បានគ្រប់រដូវកាលនេះអាចជួយបម្រើដល់ប្រជាពលរដ្ឋបានប្រមាណ ១ ១០៩នាក់។ អ៊ីចឹងបើយើងមានរហូតដល់១ម៉ឺន៣ពាន់គីឡូម៉ែត្រមានន័យថាផ្លូវជនបទទាំងនេះនឹងអាចជួយផ្ដល់ផលប្រយោជន៍បម្រើប្រជាពលរដ្ឋប្រមាណជា១៤លាននាក់ដែរ»។
យោងតាមច្បាប់ស្ដីពីផ្លូវថ្នល់ផ្លូវជនបទសំដៅដល់ ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្តឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និងទៅភូមិ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


