ព័ត៌មានជាតិ
កិច្ចការ២ដែលក្រសួងអភិវឌ្ឍន៍ជនបទថានឹងសម្រេចឱ្យបានមុនឆ្នាំ២០៣០
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឬទ្ធិសែន ថាក្រសួងនឹងជំរុញបណ្ដាញផ្គត់ផ្គង់ទឹកស្អាតឱ្យសម្រេចបាន១០០ភាគរយនៅទូទាំងប្រទេស រួមទាំងលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាលឱ្យអស់មុនកម្ពុជាឈានដល់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០។

ក្នុងកិច្ចសម្ភាសន៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ លើវិស័យអភិវឌ្ឍន៍ជនបទលោក ឆាយ ឬទ្ធិសែន បានលើកឡើងថាគិតរហូតមកដល់ពេលនេះកម្ពុជាសម្រេចបានការផ្គត់ផ្គង់ទឹកស្អាតបាន៨៥%នៅទូទាំងប្រទេសហើយ ដោយសង្ឃឹមថានៅប៉ុន្មានឆ្នាំខាងមុខនឹងសម្រេចបាន១០០%នៅទូទាំងប្រទេស។
លោកថា៖ «យើងនៅសល់មិនបាន២០%ទៀតទេដែលយើងត្រូវបំពេញឱ្យបានទូទាំងប្រទេសហើយក៏បានដាក់ផែនការថាធ្វើមិចឱ្យបានមុនឆ្នាំ២០៣០គឺត្រូវតែអត្រាគ្រប់ដណ្ដប់ទឹកស្អាតឱ្យបាន១០០ភាគរយផងដែរ»។

កម្ពុជាមានមហិច្ចតាក្នុងការសម្រេចឱ្យបាននូវប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងបទសម្ភាសន៍នោះលោក ឆាយ ឬទ្ធិសែន ក៏បានប្រកាសពីបញ្ចប់ការបន្ទោសបង់ពាសវាលពាសកាសរបស់ពលរដ្ឋឱ្យបានមុនឆ្នាំ២០៣០ផងដែរ តាមរយៈការពង្រីកការប្រើប្រាស់បង្គន់អនាម័យ ខណៈពេលនេះបង្គន់អនាម័យនៅតាមទីជនបទមានជាង២លាន៦សែនបង្គន់ ដែលស្មើនឹង៩២%នៅទូទាំងប្រទេស។

ដើម្បីត្រៀមខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្រសួងក៏បានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមទីជនបទដោយបណ្ដុះបណ្ដាលជំនាញសហគ្រិនភាព ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស បង្កើតសហគមន៍សន្សំប្រាក់ និងផ្ដល់ឥណទានជនបទដល់ប្រជាកសិករ។ បន្ថែមលើនេះក៏មានការអនុវត្តន៍ភូមិគំរូដែលនឹងពង្រីកឱ្យបាន៥០ភូមិក្នុង១ឆ្នាំដើម្បីជំរុញសេដ្ឋកិច្ច សង្គមកិច្ច សុខភាពអនាម័យ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចនៅក្នុងភូមិ។
យោងតាមធនាគារពិភពលោកការកំណត់ទៅលើប្រាក់ចំណូលប្រជាជនក្នុងប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់គឺពលរដ្ឋមានចំណូលប្រចាំឆ្នាំពី ៤ ០៤៦ដុល្លារ ទៅ ១២ ៥៣៥ដុល្លារក្នុងមួយឆ្នាំ ខណៈសេដ្ឋកិច្ចដែលមានចំណូលខ្ពស់គឺពលរដ្ឋមានចំណូលចាប់ពី ១២ ៥៣៦ដុល្លាឡើងទៅក្នុងមួយឆ្នាំ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


