ចរាចរណ៍
រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉កបត់ឆ្លងផ្លូវ ស្លាប់-របួស ២ នាក់ នៅផ្លូវជាតិលេខ ៥
រថយន្ត ១ គ្រឿង សង្ស័យបើកលឿនជ្រុលបុកម៉ូតូសណ្ដោងរ៉ឺម៉ក កំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យបុរស ១ នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីល្ងាច ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ មុខសាលាបឋមសិក្សាចំរើនភាព ភូមិ ១ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្ក ម៉ាក នីសាន់ ណាវ៉ារ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5552 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីជើងទៅត្បូង។ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កឆ្លងផ្លូវពីលិចទៅកើត ក៏ត្រូវរថយន្តបង្កបុកពេញទំហឹង រងរបួសធ្ងន់ ២ នាក់ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ។ លុះទៅដល់មន្ទីរពេទ្យ បុរសម្នាក់ បានស្លាប់។ ពេលកើតហេតុភ្លាមៗ អ្នកបើកបរត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទុកប្រគល់ទៅការិយាល័យជំនាញសួរនាំតាមនីតិវិធី។

ក្រោយកើតហេតុ នគរបាលជំនាញសហការជាមួយមូលដ្ឋាន បានវាស់វែងនាំយករថយន្ត និងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ចំណែកសព សមត្ថកិច្ចស្រាវជ្រាវទាក់ទងហៅក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


