ព័ត៌មានអន្ដរជាតិ
ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ
ពិតជារឿងដ៏ចម្លែក នៅពេលស្ករគ្រាប់និងនំចំណីចំណុកក៏ដូចជាទឹកដោះគោផុតកំណត់ ត្រូវបានគេយកមកចោលឡើងគរដូចភ្នំ នៅតាមផ្លូវក្នុងទីក្រុងហាណូយ ក្រោយចប់ពិធីបុណ្យចូលឆ្នាំវៀតណាម។

តាមការចុះផ្សាយរបស់សារព័ត៌មាន Baohaiduong នៅថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ស្ករគ្រាប់និងនំចំណីទាំងនេះ ត្រូវបានគេយកមកចោលនៅលើផ្លូវ Dong Tien ក្នុងសង្កាត់ La Phu នៃខណ្ឌ Hoai Duc។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនដឹងថារបស់ផុតកាលបរិច្ឆេទទាំងនេះ ត្រូវគេយកមកពីណានោះទេ ប៉ុន្តែពួកគេបានបើកការស៊ើបអង្កេតហើយ ដើម្បីរកការពិតឲ្យឃើញ។
តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន ស្ករគ្រាប់និងនំចំណីទាំងនេះមានទម្ងន់រាប់តោន ហើយមានលាយឡំគ្នា ខ្លះជាផលិតផលវៀតណាមនិងខ្លះទៀតជាផលិតផលចិន ហើយអ្វីដែលសំខាន់ ភាគច្រើនគឺជារបស់ញ៉ាំដែលក្មេងៗចូលចិត្ត។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានប្រកាសឲ្យពលរដ្ឋ សូមកុំយករបស់ទាំងនេះទៅញ៉ាំឬទៅលក់បន្តឲ្យសោះ ព្រោះថា វាប៉ះពាល់ខ្លាំងណាស់ចំពោះសុខភាព៕






អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


