សន្តិសុខសង្គម
លោក សំ វិច្ឆិកា ៖ ១ ឆ្នាំ នគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើស ៤៤៩ ករណី ឃាត់ខ្លួនជនសង្ស័យ ៦៥៨ នាក់
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ១ ឆ្នាំ កន្លងមក នគរបាលរាជធានីភ្នំពេញ បង្ក្រាបបានបទល្មើសចំនួន ៤៤៩ ករណី ស្មើនឹង ៩២.៨១ ភាគរយ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៥៨ នាក់។ ក្នុងនោះ បទឧក្រិដ្ឋបង្ក្រាបបាន ៦៨ ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ១៤០ នាក់។ នេះបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ការលើកឡើងនេះ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងកម្មវិធីសន្និសីទកាសែតបង្ហាញជនសង្ស័យជនជាតិចិនចំនួន ៥ នាក់ បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើកាំបិតខ្លីចាក់គូទំនាស់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រើអាវុធខ្លីក្លែងក្លាយ ភ្ជង់គំរាម និងអាវុធ AK៤៧ ចំនួន ០២ ដើម ដែលប្រព្រឹត្តនៅចំណុចបរិវេណអគាររតនៈសម្បត្តិ ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន ២ សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃត្រង់ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

សមត្ថកិច្ច បានធ្វើការតាមជំនាញ និងសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងស្នងការនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវ ហើយឈានដល់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៥ នាក់ខាងលើ។

អ្នកនាំពាក្យបានឱ្យដឹងទៀតថា កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងបន្ថែមឱ្យកាន់តែខ្លាំងជាងមុន លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើង និងករណីលួចឆក់ប្លន់ជនបរទេស ដែលបង្កអសន្តិសុខ ឱ្យមានប្រសិទ្ធិឱ្យភាពខ្ពស់បំផុត ចាំបាច់ត្រូវតែបង្ក្រាបឱ្យអស់ ឫសគល់ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


