សន្តិសុខសង្គម
អ្នកនាំពាក្យ៖ មិនមានករណីឆក់ទ្រព្យសម្បត្ដិពីជនបរទេសណាម្នាក់នៅផ្លូវព្រះស៊ីសុវត្ថិនោះទេ
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧កុម្ភៈនេះថា ករណីបង្ហោះចែកចាយលើបណ្ដាញសង្គមថាមានករណីឆក់ទ្រព្យសម្បត្តិរបស់ជនបរទេសនៅផ្លូវព្រះស៊ីសុវត្ថិនោះ គឺមិនពិតនោះទេ ករណីនោះគឺជាករណីយកឡាមកាត់ខ្សែកាបូប និងលួចទូរស័ព្ទដៃ។ ហើយករណីនេះកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យរួចហើយដែរ។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា រយៈពេលប៉ុន្មានខែចុងក្រោយនេះ មិនមានករណីឆក់នៅលើផ្លូវព្រះស៊ីសុវត្ថិនោះទេ ហើយសមត្ថកិច្ចក៏មិនបានទទួលព័ត៌មាន ឬពាក្យបណ្តឹងពីជនបរទេស ឬប្រជាពលរដ្ឋរុស្ស៉ីណាម្នាក់រងគ្រោះដោយសារអំពើចោរកម្មផងដែរ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នអំពីបញ្ហាសន្ដិសុខនៅរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាមួយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺមិនមានព័ត៌មាន ឬរបាយការណ៍ករណីឆក់ទ្រព្យសម្បត្ដិរបស់ជនបរទេសណាមួយនោះទេ នៅផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ គឺមានតែករណីជនជាតិឆែក ស្រវឹងដេកលើបង់នៅសួនច្បារមាត់ទន្លេ ហើយត្រូវជនសង្ស័យយកឡាមកាត់ខ្សែកាបូប និងលួចទូរស័ព្ទដៃ ហើយករណីនេះជនសង្ស័យចំនូន០១នាក់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបុរសជនជាតិឆែកដែលជនរងគ្រោះក្នុងអំពើយកឡាមកាត់ខ្សែកាបូបនោះ មកទទួលសម្ភារៈរបស់ខ្លួនវិញ និងដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបករណីឆក់ លួច ឱ្យទាន់បានទាន់ពេលវេលា៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


