ព័ត៌មានជាតិ
ខេត្តស្វាយរៀង បង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង បានអមដំណើរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ពិនិត្យការងារជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២ នៅតាមមណ្ឌលសុខភាពក្នុងខេត្តស្វាយរៀង។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗ ចំនួន៩ចំណុច មានដូចជា ១,ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងនៅក្នុងសហគមន៍។ ២,ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព, ៣.ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ, ៤.ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។ ទី៥.ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស, ៦.ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល, ៧.ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ, ទី៨ ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍ និងទី៩ ការធ្វេីអនាម័យពេលផ្ដល់សេវា ក្រោយផ្ដល់សេវា និងទីតាំងផ្ដល់សេវា។
ចំពោះការចុះពិនិត្យនេះ ធ្វើឡើងនៅក្នុងមណ្ឌលសុខភាពចំនួន៥ មានដូចជា មណ្ឌលសុខភាព បាវិត, មណ្ឌលសុខភាពសំបួរ, មណ្ឌលសុខភាពជ្រៃធំ ,មណ្ឌលសុខភាពស្វាយរំពារ និងមណ្ឌលសុខភាពគគីរសោម៕
ដោយ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


