ព័ត៌មានអន្ដរជាតិ
ការនាំចេញថៃ កើនដល់ជាង ២៥ ប៊ីលានដុល្លារ នៅខែមុន
ក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ថៃនៅខែមករា បានកើនឡើងប្រមាណ ១៣,៦ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ដល់ ២៥,២៧ ប៊ីលានដុល្លារ ដែលជាកំណើន៧ខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) លោក Poonpong Naiyanapakorn បានលើកឡើងថា កំណើននៃការនាំចេញ បណ្ដាលមកពីសន្ទុះសេដ្ឋកិច្ចតាមបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ អតិផរណាមានស្ថិរភាព និងសកម្មភាពផលិតកម្មកើនឡើងនៅទូទាំងវិស័យជាច្រើន។
ទោះបីជាភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលជុំវិញការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មបរទេសរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក និងចិន មានការកើនឡើងគួរឱ្យកត់សម្គាល់នៅខែមករា។
លោក Poonpong បានបន្តថា និន្នាការនាំចេញស្របគ្នានឹងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលថា សេដ្ឋកិច្ចពិភពលោកអាចកើនឡើង ៣,៣ ភាគរយ នៅឆ្នាំ ២០២៥ ដែលជំរុញដោយកំណើនទំនុកចិត្តក្នុងចំណោមក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់។

ជាមួយគ្នានោះ ការនាំចូលសរុបរបស់ថៃនៅខែមករា មានតម្លៃ ២៧,១៥ ប៊ីលានដុល្លារ កើនឡើង ៧,៩ ភាគរយ ដែលបង្កើតបានជាឱនភាពពាណិជ្ជកម្មប្រមាណ ១,៨៨ ប៊ីលានដុល្លារ។
យោងតាម TPSO មុខទំនិញដែលមានការនាំចេញល្អ រួមមាន៖ (កសិកម្ម) កៅស៊ូ សាច់មាន់ ចំណីសត្វ ផលិតផលស្រូវសាលី អាហារកំប៉ុង និងកែច្នៃ និង (ផលិតផលឧស្សាហកម្ម) កុំព្យូទ័រ និងគ្រឿងបន្លាស់ ត្បូង និងគ្រឿងអលង្ការ (មិនរាប់បញ្ចូលមាស) ផលិតផលកៅស៊ូ គ្រឿងបន្លាស់ម៉ាស៊ីន ម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាស់ជាដើម។
ចំណែកឯទំនិញដែលការនាំចេញធ្លាក់ចុះ រួមមាន៖ (កសិកម្ម) អង្ករ ផ្លែឈើស្រស់ និងបង្កក ផលិតផលដំឡូងមី ភេសជ្ជៈ និងបន្លែកំប៉ុង និង(ផលិតផលឧស្សាហកម្ម) គ្រឿងបន្លាស់រថយន្ត ផលិតផលដែក គ្រឿងបន្លាស់ទូរស័ព្ទ គ្រឿងសម្អាង និងគ្រឿងអេឡិចត្រូនិកជាដើម។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មបានព្យាករថា ការនាំចេញរបស់ថៃនឹងកើនឡើងពីចន្លោះពី ២-៣ ភាគរយ នៅឆ្នាំ ២០២៥ ពោលគឺជាមធ្យមប្រហែល ២៦ ប៊ីលានដុល្លារ/ខែ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


