ព័ត៌មានអន្ដរជាតិ
ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់ ត្រាំ ជាផ្លូវការ
ប្រទេសចិននាថ្ងៃអង្គារនេះ បានប្រកាសពន្ធសងសឹកភ្លាមៗជាផ្លូវការលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបនឹងពន្ធបន្ថែម ១០ ភាគរយ ចុងក្រោយថ្មី ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបប្រកាស។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការសងសឹករបស់ចិន ផ្ដោតលើការដំឡើងពន្ធចន្លោះពី ១០-១៥ ភាគរយ លើផលិតផលកសិកម្ម និងស្បៀងអាហាររបស់អាមេរិក ខណៈដាក់ក្រុមហ៊ុនអាមេរិកចំនួន ២៥ ឱ្យស្ថិតនៅក្រោមការរឹតបន្តឹងលើការនាំចេញ និងការវិនិយោគ។
ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសនៅលើសេចក្ដីថ្លែងការណ៍ថា ចិននឹងដាក់ពន្ធបន្ថែម ១៥ ភាគរយ លើសាច់មាន់ ស្រូវសាលី ពោត និងកប្បាសរបស់សហរដ្ឋអាមេរិក និងពន្ធបន្ថែម ១០ ភាគរយ លើសណ្តែកសៀង គ្រាប់ធញ្ញជាតិ Sorghum សាច់ជ្រូក សាច់គោ ផលិតផលវារីវប្បកម្ម ផ្លែឈើ និងបន្លែ និងការនាំចូលទឹកដោះគោ។ ពន្ធនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១០ មីនា តទៅ។
ចំណែកឯក្រសួងពាណិជ្ជកម្មចិនវិញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកថា៖ «វិធានការពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិក បំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យខូចដល់មូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក»។ ក្រសួងបន្តថា៖ «ចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

គួរគូសបញ្ជាក់ថា ការប្រកាសរបស់ចិន ធ្វើឡើងនៅពេលដែលពន្ធបន្ថែមថ្មី ១០ ភាគរយ លើទំនិញចិនរបស់ ត្រាំ ចូលជាធរមាននៅម៉ោង ១ រសៀល នាថ្ងៃអង្គារ ទី ៤ មីនា នេះ (ម៉ោងនៅចិន) ដែលធ្វើឱ្យអត្រាពន្ធរបស់អាមេរិកសរុបឡើងដល់ ២០ ភាគរយ។ ក្រោមលេសនៃការដាក់ពន្ធនេះ លោក ត្រាំ បានចោទប្រកាន់ចិនថាជាប់ពាក់ព័ន្ធនឹងលំហូរនៃថ្នាំញៀនហ្វេនតានីលទៅក្នុងស្រុកអាមេរិក។
គេមើលឃើញថា ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ហើយវិស័យនេះមានភាពងាយរងគ្រោះជាយូររួចមកហើយក្នុងភាពតានតឹងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន។
ចិន ដែលជាប្រទេសនាំចូលកសិកម្មលំដាប់កំពូល និងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោក បាននាំចូលផលិតផលកសិកម្មរបស់អាមេរិកក្នុងតម្លៃ ២៩,២៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤ ដោយនេះគឺជាការធ្លាក់ចុះ ១៤ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ដែលវាបានធ្លាក់ចុះផងដែរប្រមាណ ២០ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


